ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​ប្រពន្ធ​ថា​​«​អត់​» ប្តី​ថា «​ខំ​រក​លុយ​ឱ្យ​រាល់ថ្ងៃ​នៅ​តែ​អត់​ទៀត ឬ​លួច​មាន​…» ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​ប្រពន្ធ រួច​ចោទ​ថា​មាន​សហាយ ស្រាប់តែ​ក៏​ប្រវាយប្រតប់​គ្នា​បណ្តាល​ឲ្យ​បែកក្បាល រួច​ប្រពន្ធរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​ប្រពន្ធ រួច​ចោទ​ថា​មាន​សហាយ ស្រាប់តែ​ក៏​ប្រវាយប្រតប់​គ្នា​បណ្តាល​ឲ្យ​បែកក្បាល រួច​ប្រពន្ធរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ស្ថិត​ក្នុង​បុរី​កំពុង​សាងសង់ នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្តី​ឈ្មោះ​ហៃ សា​វី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះជា​ប្រពន្ធ​ប្រាប់​ថា មុន​កើតហេតុ ដោយសារ​ឃើញ​ប្តី​របស់​គាត់​និង​មិត្ត​ម្នាក់​ទៀត​ផឹកស្រា​ស្រវឹង ខណៈនោះ​គាត់​មិនសូវ​ស្រួលខ្លួន​ផង គាត់​ក៏​កោសខ្យល់​ខ្លួនឯង ។ ក្រោយមក​មិត្ត​របស់​ប្តី​គាត់​ត្រឡប់​ទៅ​វិញ​បាត់ ស្រាប់តែ​បុរស​ជា​ប្តី​សុំ​លុយ​ប្រពន្ធ តែ​ប្រពន្ធ​ប្រាប់​ថា អត់​មាន​លុយ ធ្វើ​ឲ្យ​ប្តី​ខឹង​និយាយ​ថា ខំ​រក​លុយ​ឱ្យ​រាល់ថ្ងៃ​ហើយ​នៅ​តែ​លុយ​មិន​សល់​ទៀត មាន​តែ​ប្រពន្ធ​លួច​មាន​សហាយ​ជាមួយ​អ្នក​ផ្សេង ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ប្រពន្ធ​វិញ ខឹង​ប្តី​របស់​ខ្លូ​ន​ចោទប្រកាន់​ថា មាន​សហាយ​បាន​ស្ទុះ​យក​កាំបិត​បម្រុង​កាប់​ប្តី ក៏​ត្រូវ​ប្តី​ស្រវឹងស្រា​ប្រវាយប្រតប់​វិញ បណ្តាល​ឲ្យ​ជ្រុលដៃ​វាយ​ប្រពន្ធ​របស់​ខ្លួន​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្តង ។ ភ្លាម​ៗ​នោះ ស្ត្រី​ជា​ប្រពន្ធរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ទៅ​ដល់​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​បដិសេធ​ថា ខ្លួន​មិន​បាន​វាយ​ប្រពន្ធ​របស់​ខ្លួន​ឡើយ ដោយ​អ​ចេតនា ។

ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​នាំ​ភាគី​ទាំង​សងខាង​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ម្តងទៀត ដើម្បី​ធ្វើការ​អប់រំ ។ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​នឹង​ធ្វើការ​អប់រំ ដោយ​ភាគី​ជា​ប្រពន្ធ​ដោយ​មិន​ប្តឹងផ្តល់ សមត្ថកិច្ច​បានឱ្យ​ភាគី​ទាំង​សងខាង​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ