ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​គួរ​ប្រើ​ការ​ទូ​តាត់​តាម​ទូរ​សព្ទ​ដៃ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ក៏​គេ​សង្កេត​ឃើញ​ថា​បាន​ផ្លាស់​ប្តូរ​ពី​ការ​ទូទាត់​ជា​សាច់ប្រាក់​មក​ជា​ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​ពិសេស​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ។ តើ​កត្តា​អ្វី​ដែល​ជំរុញ​អោយ​មានការ​ផ្លាស់​ប្តូរ​មក​ជា​ការ​ទូទាត់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​នេះ ? ​ការ​ពិត​គឺ​មាន​កត្តា​មួយ​ចំនួន…

​រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ក៏​គេ​សង្កេត​ឃើញ​ថា​បាន​ផ្លាស់​ប្តូរ​ពី​ការ​ទូទាត់​ជា​សាច់ប្រាក់​មក​ជា​ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​ពិសេស​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ។

តើ​កត្តា​អ្វី​ដែល​ជំរុញ​អោយ​មានការ​ផ្លាស់​ប្តូរ​មក​ជា​ការ​ទូទាត់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​នេះ ? ​ការ​ពិត​គឺ​មាន​កត្តា​មួយ​ចំនួន ដែល​ពលរដ្ឋ​គួរតែ​ផ្លាស់​ប្តូរ​ពី​ការ​ទូទាត់​តាម​សាច់ប្រាក់​សុទ្ធ មក​ជា​ការ​ទូទាត់​តាម​ទូរស័ព្ទ​ដៃ​វិញ ដោយសារ​តែ​ការ​ទូទាត់​តាម​ទូរ​សព្ទ​ដៃ មាន​សុវត្ថិភាព លឿន និង​ងាយស្រួល ។ ម្យ៉ាងទៀត ការ​ទូទាត់​តាម​រយៈ​ទូរ​សព្ទ​ដៃ​នេះ​ដែរ​គឺ​អាច​ទូទាត​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា អោយ​តែ​មាន​អ៊ី​ន​ធើ​ណេ​ត ខុស​ពី​ការ​ទូទាត់​ផ្ទាល់ គឺ​ខ្លាច​ទាំង​សុវត្ថិភាព មិន​អាច​ទូទាត់​បាន​គ្រប់ពេលវេលា​នោះ​ទេ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ទៀង សុភា នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អាស៊ី​វេរលុយ ។ ​លោក​បាន​បន្ត​ថា ការ​ទូទាត់​ទូរ​សព្ទ​ដៃ​ក៏​អាច​កាត់​បន្ថយ​នូវ​ការ​ចរាចរណ៍​សាច់ប្រាក់​កខ្វក់ ឬ​ហៅ​ថា​លាងលុយកខ្វក់​បាន​មួយ​ចំនែក​ដែរ និង​ជា​ការ​ជំរុញ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យើង កាន់តែ​មាន​ភាព​ទំនើប​ស៊ី​វិ​ល័យ ដូចនឹង​ប្រទេស​រីក​ចម្រើន​នៅ​លើ​ពិភពលោក​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា « សម្រាប់​អាស៊ី​វេរ​លុយ យើង​មានការ​ទូ​តាត់​តាម​ប្រព័ន្ធ QR Code ដោយ​អតិថិជន​គ្រាន់តែ​ដំឡើង​កម្មវិធី App របស់​អាស៊ី​វេរ​លុយ ហើយ​អាច​ទូទាត់​ជាមួយ​ដៃគូរ​អាជីវកម្ម​យើង​ជា​ច្រើន​សា​ខាង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ អ្នក​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ​របស់​អាស៊ី​វេរ​លុយ អាច​ទូទាត់​បាន​គ្រប់យ៉ាង មិន​ថា​តែ​ទៅ​លើ​ការ​ផ្ញើរ​លុយ​ពី មិត្តភក្ដិ​ទៅ​មិត្តភក្ដិ ទិញ​ទំនិញ​គ្រប់យ៉ាង​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ចាយវាយ​ក្នុង​ហាង ឬ​សម្រាប់​ការ​បង់ប្រាក់​នៅ​តាម​អាជីវកម្ម​ផ្សេង​ៗ​ទាំង​នៅ​ក្នុង​ស្ថា​ប័​ន្ទ​ឯកជន និង​ស្ថា​ប័ណ្ណ​រដ្ឋ​ផ្សេង​ៗ​ជាដើម​» ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​នេះ ពិតជា​ជួយ​ច្រើន​ណាស់ ដល់​សង្គម
កម្ពុជា ជាក់ស្ដែង​អ្នក​ប្រើប្រាស់​អាច​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​វិ​ក្ក័​យ​ប​ត្រ​ដូច​ជា​ទឹក​ភ្លើង ទិញ​កាត​ទូរ​សព្ទ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ឈរ​ផ្ទាល់ ដែល​ជា​ការ​សន្សំ​សំចៃ​ពេលវេលា និង​ថវិកា​ផង​ដែរ ។ ​លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មធ្យោបាយ​នេះ ក៏​អាច​កាត់​បន្ថយ​នូវ​ការ​បំពុលបរិយាកាស​បាន​មួយ​ចំនែក​ផង​ដែរ ពីព្រោះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​បញ្ឈរ​ដើម្បី​បង់ប្រាក់ ពួក​គេ​ត្រូវការ​ជិះ​ម៉ូតូ​ឬ​រថយន្ត ហើយ​ធ​ម្យោ​បាយ​ទាំងនោះ​ហើយ ដែល​បញ្ចេញ​ផ្សែង​ពុល​ដល់​បរិយាកាស​យើង » ។ លោក​បន្ត​ថា គ្រប់​បណ្ដា​ធនាគារ​នានា​ក្នុង​ប្រទេស បាន​និង​កំពុង​វិវិត្ត​ន៍​ខ្លួន​ទៅ​ជា​ធនាគារ Digital Banking ដោយ​ប្រើ​ការ​ទូទាត់​តាម​ប្រព័ន្ធ ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ជំនួស​អោយ​ការ​ទូទាត់​ដោយ​ផ្ទាល់​វិញ ។ នេះ​គឺជា​ការ​ធ្វើ​ទំនើប​កម្ម​មួយ​ដ៏​ប្រសើរ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ។ ការ​ទូទាត់​តាម​ប្រព័ន្ធ​ទំនើប​នេះ​ដែរ ក៏​នឹង​រក្សា​ភាព​ថ្មី​នៃ​ក្រដាសប្រាក់ ហើយ​ធនាគារជាតិ​ក៏​មិនបាច់​បោះពុម្ព​ក្រដាសប្រាក់​បន្ថែម​ទៀត​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ២០១៩ បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ចល័ត​មាន​សរុប ១៣.៦៨៧.១៥៧ ស៊ី​មកា​ត ត្រូវ​នឹង ៨២,៦១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប​។​ដោយឡែក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន សរុប ១៩.៤៩៨.៨៣១ ស៊ី​មកា​ត ត្រូវ​នឹង ១១៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៦ ក្រុមហ៊ុន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ