តែ​២​ខែ​សោះ​មនុស្ស​ស្លាប់​ជាង​៣​រយ​នាក់ និង​របួស​ជាង​១​ពាន់​នាក់​ករណី​ចរាចរណ៍


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៩​កន្លង​មកនេះ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង​៣​រយ​នាក់ និង​រង​របួស​ជាង​១​ពាន់​នាក់ ។ នេះ​បើ​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

យោង​តាម​របាយការណ៍​ដែល​អាន​ដោយ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមេសា និង​ខែឧសភា ក្រោម​ធិ​បតី​ភាព​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល នា​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ ។

នៅ​ទី​ស្តី​ក្រសួង​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែមេសា និង​ឧសភា ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន​៧៥៣​លើក បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៣៥៥​នាក់ និង​របួស​ចំនួន​១.១៤០​នាក់ (​របួសធ្ងន់​៧៧៧​នាក់​) ។ លោកស្រី​បាន​បន្ត​ថា កន្លែង​មាន​អ្នក​ស្លាប់​ច្រើន​គឺ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៤៨​នាក់ ខេត្តកំពង់ធំ​ចំនួន​៣០​នាក់ និង​ខេត្តបន្ទាយមានជ័យ​ចំនួន​២៦​នាក់ ។ ចំនួន​ជន​រង​គ្រោះជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ស្លាប់ ចំនួន​៦.២​នាក់ និង​របួស​ចំនួន​១៩​នាក់ ។

មូលហេតុ​គឺ ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តា វ៉ា​ជែង ស្រវឹង និង​មក​ពី​យានយន្ត​ផង​ដែរ ។ លោកស្រី​បាន​បន្ថែម​ថា ជា​ការ​កត់សម្គាល់​ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​៣៥៥​នាក់ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​២៧៥​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​២១៧​នាក់ ។

រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៣​លើក បណ្តាល​ឱ្យ​របួស​សរុប​ចំនួន​២៧​នាក់ របួសធ្ងន់​ចំនួន​១២​នាក់ ។ ករណី​គ្រោះថ្នាក់​ត្រូវ​បាន​ដោះស្រាយ​ចប់​ចំនួន​៤៧១​ករណី បញ្ជូន​ទៅ​តុលាការ​ចំនួន​៤៥៧​ករណី កំពុង​អង្កេត​ចំនួន​១៧៥​ករណី បញ្ជូន​ជនល្មើស​ចំនួន​១១៤​នាក់ និង​រត់គេច​ខ្លួន​៤៩​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ