ពល​រដ្ឋ​​រៀបចំ​​ឥ​វ៉ា​ន់​ត្រៀម​ទុក​លើ​ក្បាល​ដំណេក ក្រោយ​​រញ្ជួយ​យ៉ាង​ខ្លាំង​២​លើក​ហើយ


សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​កាលពី​ថ្ងៃ​ទី​៤ ​កក្កដា ធ្វើ​ឲ្យ​ញ័រ​រញ្ជួយ​ដល់​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ពលរដ្ឋ​មួយ​ចំនួន​បាន​រៀបចំ​វត្ថុ​ចាំបាច់​នានា​ទុក ហើយ​នាំ​គ្នា​នៅ​មិន​ឆ្ងាយ​ពី​មាត់ទ្វារ ដើម្បី​ងាយ​​បើ​កើត​មានការ​រញ្ជួយ​ដី​ខ្លាំង​ទៀត​ដើម្បី​រត់​ចេ​ញ្ឲ្យ​បាន​ឆាប់​។ ប៉ុន្តែ​នា​ថ្ងៃ​ទី​៥ ​កក្កដា ​ដោយសារ​ការ​ជ្រួលច្របល់​ ព្រោះតែ​ការ​រញ្ជួយ​ដី​ទី​២​ខ្លាំង​ជាង​មុន មាន​អ្នកខ្លះ​ទោះ​រៀបចំ​ឥ​វ៉ា​ន់​ចាំបាច់​ត្រៀម​ទុក បាន​រត់​ចេញពីផ្ទះ​យ៉ាង​លឿន ភ្លេច​យក​របស់​ត្រៀម​ទុក​តាម​ខ្លួន​ផង​។

ពលរដ្ឋ​នៅ​កាលី​វ័​រ​នី​ញ៉ា​ភាគច្រើន បាន​រៀបចំ​ឥ​វ៉ា​ន់​ត្រៀម​ទុក​លើ​ក្បាល​ដំណេក ដោយ​ខ្លាច​ការ​រញ្ជួយ​ដី​ធំ​ហៅ​BIG ONE ជា​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​បំផ្លិចបំផ្លាញ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ជា​តំបន់​នៅ​ចំ​ខ្សែ​បន្ទាត់​នៃ​ការ​រញ្ជួយ​ដី​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ឬ​មិនសូវ​ខ្លាំង​។

ការ​រញ្ជួយ​ដី​២​ជាប់​ៗ​គ្នា មួយ​មាន​កម្លាំង​៦,៤​និង​មួយទៀត​កម្លាំង​៧,១​រី​ស្ទ័​រ កើត​មាននៅ​កន្លែង​មួយ​ចម្ងាយ​​ប្រមាណ​ជា​២៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​នយោបាយ បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​រៀបចំ​ខ្លួន សម្រាប់​ការ​រញ្ជួយ​ដី​ថ្មី​ៗ​។

ក្នុង​តំបន់​នោះ​មនុស្ស​ម្នា​ដឹង​ថា ពួក​គេ​រស់នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​ការ​រញ្ជួយ​ដី តែ​លែង​ចាប់អារម្មណ៍​ធំដុំ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ អាស្រ័យ​ហេតុនេះ​បានជា​ពួក​គេ​ហាក់​មានការ​ធ្វេសប្រហែស​។ តែ​ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​ដល់​ទៅ​២​ជាប់​ៗ​គ្នា​នៅ​កន្លែង​ដដែល ការ​ព្រួយបារម្ភ​ពិត​ណាស់​មាន​ជាប់​ជា​ប្រចាំ​។

កាលពី​ខែមករា​ឆ្នាំ​១៩៩៤​មានការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៦,៧​រី​ស្ទ័​រ​ក្នុង​តំបន់​ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៦០​នាក់​និង​ជាង​៩០០០​នាក់​រង​របួស​។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក​មាន​សមយុទ្ធ​សម្រាប់​ករណី​មានការ​រញ្ជួយ​ដី ត្រូវ​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ភាគ​ខាងត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ