ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស​-​ស្រី​៥​នាក់​បង្ក្រាប​បាន​ដល់​បន្ទប់​តែ​ម្តង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​១​ថង់​ស្មើ​១០០,៤​ក្រាម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​៥​នាក់​មាន​ទី​១-​ឈ្មោះ ស៊ិ​ន សុរ​ដ្ឋា ភេទ​ស្រី…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​១​ថង់​ស្មើ​១០០,៤​ក្រាម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​៥​នាក់​មាន​ទី​១-​ឈ្មោះ ស៊ិ​ន សុរ​ដ្ឋា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​, ទី​២-​ឈ្មោះ សួន ចិ​ន្ថា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ទី​៣-​ឈ្មោះ ហឿ ម៉ា​និ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​៤-​ឈ្មោះ ដៀប សិរី​បុត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៥-​ឈ្មោះ ស ខាំ​សិញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជន​ទាំងនេះ​រស់នៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ។

បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​១​ង​ថង​ស្មើ​១០០,៤​ក្រាម និង​ជ​ញ្ចី​ង​ថ្លឹង​គ្រឿងញៀន​១ កាំភ្លើង​ខ្យល់​ឆ្នៃ​១​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដែល​ចុះ​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​០៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​តាម​ចម្លើយ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ