ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផលិត​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​មាន​បញ្ញា ខុស​គ្នា​​ពី​​រ៉ុក្កែត​ចម្រុះ​ជំនាន់​មុន​ៗ

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រភព​មួយ​ក្នុង​ផ្ទៃ​ឧស្សាហកម្ម​ការពារ​រុ​ស្ស៊ី រាយការណ៍​កាលពី​ថ្ងៃ​ទី​៧​កក្កដា​ប្រាប់​SPUTNIK​ថា នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​កងទ័ព​រុ​ស្ស៊ី នឹង​ទទួល​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​មាន​បញ្ញា TOS TOSSOCHKA​។ យោង​តាម​ប្រភព​នោះ​ថា រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​TOS…

ប្រទេស​រុ​ស្ស៊ី ៖ ប្រភព​មួយ​ក្នុង​ផ្ទៃ​ឧស្សាហកម្ម​ការពារ​រុ​ស្ស៊ី រាយការណ៍​កាលពី​ថ្ងៃ​ទី​៧​កក្កដា​ប្រាប់​SPUTNIK​ថា នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​កងទ័ព​រុ​ស្ស៊ី នឹង​ទទួល​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​មាន​បញ្ញា TOS TOSSOCHKA​។

យោង​តាម​ប្រភព​នោះ​ថា រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​TOS TOSSOCHKA​នោះ ខុស​គ្នា​ពី​រ៉ុក្កែត​ចម្រុះ​ជំនាន់​មុន​ៗ ដោយសារ​វា​មាន​វត្តមាន​នៃ​សមាសភាព ដែល​មាន​បញ្ញា​សិប្បនិមិត្ត ព្រមទាំង​មាន​រង្វង់​ប្រតិបត្តិការ​កាន់តែ​ធំ​។ វា​មាន​ប្រព័ន្ធ​ដែល​មានគុណ​ភាព​ខ្ពស់ គ្មាន​គូ​ប្រៀប​លើ​ពិភពលោក​។

អគ្គនាយក​របស់​ក្រុមហ៊ុន​TECMASH ជា​អ្នក​ផលិត​ប្រព័ន្ធ​នោះ លោក​វ្ល៉ា​ឌី​មៀរ​ឡឺ​ពី​ន​គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា ការ​សាកល្បង​រ៉ុក្កែត​ចម្រុះ​TOSSOCHKA​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២០​។ សម្រាប់​ពេល​នេះ​គេ​គ្រាន់តែ​ដឹង​ថា វា​មាន​លំនាំ​ខុស​គ្នា​នឹង​រ៉ុក្កែត​ចម្រុះ​TOS -1 BURATINO ដែល​បំពាក់​លើ​រថក្រោះ​ធុន​T-72 ប្រព័ន្ធ​រ៉ុក្កែត​ចម្រុះ​ថ្មី​នេះ​នឹង​បំពាក់​លើ​រថពាសដែក​មាន​កង់ ដែល​ងាយ​ចល័ត​ក្នុង​ទីលាន​មាន​ខ្សាច់។

មាន​ទំហំ​២២០​មី​លី​ម៉ែត្រ​TOS -1 BURATINO​ជា​រ៉ុក្កែត​ចម្រុះ ផលិត​ដើម្បី​បំផ្លាញ​កងកម្លាំង​រស់​និង​បណ្ដា​រថពាសដែក​ធុន​ស្រាល​របស់​សត្រូវ​ជាមួយ​គ្រាប់​ដែល​ឆេះ​និង​មាន​កម្ដៅ​ខ្ពស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ