ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្តូកស្តឹង ភ្ញាក់ផ្អើល​ពេញ​ចម្ការ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ប្រទះ​ឃើញ​បុរសជា​ជនបរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ចំណុច​ផ្ទះ​ចំការ ស្ថិត​ក្នុង​​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។…

ខេត្តមណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ប្រទះ​ឃើញ​បុរសជា​ជនបរទេស​ម្នាក់​ដេក​ស្លាប់​នៅ​ចំណុច​ផ្ទះ​ចំការ ស្ថិត​ក្នុង​​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ Kang Joo Soo ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​កូរ៉េ កាន់​លិខិត​ឆ្លង​ដែន​​លេខ M34847647 ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ កម្លាំង​ប៉ុស្ដិ៍រ​មនា និង​គ្រូពេទ្យ បាន​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិត​ស្លាប់​ដោយសារ​ជម្ងឺ​ទឹកនោមផ្អែម​រាំ​រ៉ៃ​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ