បុរសជាច្រើនអាចនឹងពិបាកក្នុងការបញ្ជាក់សេចក្តីស្រឡាញ់របស់ខ្លួនចំពោះគូស្នេហ៍ណាស់។ ប៉ុន្តែដោយសារតែពួកគេមិននិយាយថា “I Love You” មិនមែនមានន័យថា គេមិនចេះនិយាយទេ តែគេគ្រាន់តែចង់បង្ហាញនូវទង្វើរបញ្ជាក់ថា ស្រឡាញ់ដែលមានអត្ថន័យកាន់តែខ្លាំងប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួន ដែលគាត់អាចនឹងបង្ហាញឲ្យអ្នកដឹងថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំងណាស់៖
១-គាត់នឹងមកជួយអ្នកទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ
២- គាត់នឹងអង្អែលសក់ក្បាលអ្នកនៅពេលអ្នកមានអារម្មណ៍ខឹងឆេវឆាវរឿងអ្វីមួយ
៣- គាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយចិត្តបំផុតនៅពេលមានគាត់នៅក្បែរខ្លួន
៤- អ្នកគឺជាអតិភាពដំបូងរបស់គាត់ជានិច្ច
៤- គាត់ចងចាំរឿងជាច្រើនដែលសំខាន់ចំពោះអ្នក
៥- គាត់តែងតែសួរនូវជម្រើសរបស់អ្នក
៦- ដណ្តប់ភួយឲ្យអ្នក
៧- គាត់នឹងទូរស័ព្ទមកអ្នកមុនគេបង្អោះ
៨- គាត់គោរពអ្នកជានិច្ច
៩- គាត់សប្បាយចិត្តនៅពេលអ្នកសប្បាយចិត្ត
១០- គាត់ចេះនិយាយថា សុំទោស សម្រាប់ការសារភាពអំពីកំហុសរបស់ខ្លួន
១១- គាត់ធ្វើល្អដាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក
១២- គាត់ចេះវិធីធ្វើឲ្យអ្នកសើច
១៣- គម្រោងដែលគាត់គិតគឺមិនខ្លាចឲ្យអ្នកដឹងទេ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ