ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​លេង​ធម៌​ក្តៅ​សូ​ម្បី​តែ​ព្រះសង្ឃ​ក៏​មិន​អាច​លើកលែង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​បៃ​លិ​ន ៖ ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កំពុង​តែ​ខិតខំ​យកចិត្តទុកដាក់ ជា​ពិសេស​គឺ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នេះ​តែ​ម្ដង…

ខេត្ត​បៃ​លិ​ន ៖ ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កំពុង​តែ​ខិតខំ​យកចិត្តទុកដាក់ ជា​ពិសេស​គឺ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នេះ​តែ​ម្ដង ។

នេះបើតាមប្រសាសន៍របស់លោកដែលបានថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នេះ​នៅ​បរិវេណ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន

លោក​បន្ត​ទៀត​ថា ចំពោះ​ខេត្ត​ប៉ៃលិន​វិញ​កន្លង​មក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​តាម​ដងផ្លូវ និង​នៅ​កន្លែង​កម្សាន្ត​នានា​ផង​ដែរ ។ ក្នុង​នោះ​ខេត្ត​ប៉ៃលិន​ធ្វើតេស្ត​ដល់​អ្នក​ធ្វើ​ដំណើរ ឃើញ​ថា​មាន 50% ផ្ទុក​នូវ​សារធាតុ​ញៀន ។

លោក ផា​ន់ ចាន់​ធុ​ល ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិនសូម​អំពាវនាវ​ដល់​កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ត្រី នៅ​ក្នុង​សាលាខេត្ត​ផង​ដែរ ត្រូវ​ចូលរួម​ធ្វើតេស្ត​ទាំងអស់​គ្នា ពិសេស​ព្រះសង្ឃ​ដែល​គង់នៅ​គ្រប់​វត្ត​ក៏​ត្រូវ​តែ​ធ្វើតេស្ត​ដើម្បី​ភាព​ស្អាតស្អំ ដើម្បី​បង្ហាញ​ថា ព្រះសង្ឃ​នៅ​ខេត្ត​ប៉ៃលិន​គ្មាន​ផ្ទុក​សារធាតុ​ញៀន​ទេ ។ បើសិនជា​មាន​នឹង​ចាត់វិធានការ​ចាប់​ផ្សឹក​រួច​ទទួលទោស​តាម​ផ្លូវច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ