ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងផង​? ទាល់អ្នកកាសែត​​ប្រាប់​អភិ​បាល​ខេត្ត​ ទើបចាប់បាន

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នកកាសែត​បាន​ព្យាយាម​ផ្ដល់​ព័ត៌មាន​ដល់សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ខណៈ​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ហាក់បីដូចជា​ងាប់​ត្រគាក មិន​ដែល​ឃើញ​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តងណា​ឡើយ ។ ជាក់ស្តែង…

​ខេត្តកំពង់ស្ពឺ ៖ មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នកកាសែត​បាន​ព្យាយាម​ផ្ដល់​ព័ត៌មាន​ដល់សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ខណៈ​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ហាក់បីដូចជា​ងាប់​ត្រគាក មិន​ដែល​ឃើញ​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តងណា​ឡើយ ។ ជាក់ស្តែង ឈើដុល​ចំនួន​១៩៦​កំណាត់​ ត្រូវ​បាន​អ្នកកាសែត​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ ទើប​មានការ​បញ្ជា​កម្លាំង​ចម្រុះ​បង្ក្រាប និង​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែល​ជា​ម្ចាស់​ដែនដី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ដក​ហូត​ទុកជា​សម្បត្តិ​រដ្ឋ ។

ការ​ចុះ​រឹបអូស​ឈើ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា​កន្លង​ទៅ នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​មួយ​គ្មាន​ម្ចាស់​ស្នាក់​នៅ ស្ថិតក្នុងភូមិ​តេះ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ប្រមូល​និង​រឹបអូស​ឈើ​ទាំងនោះ មាន​ក្រុម​អ្នក​សារព័ត៌​មួយ​ក្រុម​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ជិត​កន្លែង​ឈ្មួញ​ស្តុក​និង​លាក់​ឈើ​ទាំងនេះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​ពេល​ប្រទះ​ឃើញ​គំនរ​ឈើ​ទាំងនេះ ក្រុម​អ្នក​សារព័ត៌មាន ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​មក​បង្ក្រាប តែ​អស់លោក​ទាំងនោះ​ប្រាប់​ថា​រវល់អស់ហើយ ។ ក្រោយមក​ដោយ​គ្មាន​ជម្រើស​ក៏​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​តែ​ម្ដង ដើម្បី​ស្នើ​សុំ​កម្លាំង​ចុះ​មក​ប្រមូល​និង​រឹបអូស​ឈើ​ទាំងនេះ​ជា​សម្បត្តិ​រដ្ឋ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក លោក មួ​ង ធី អភិបាលស្រុក​ឱ​រ៉ា​ល់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចុះ​ទៅ​បង្ក្រាប​និង​ប្រមូល​ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​ខាងលើ ។ ឈើ​ដែល​ឈ្មួញ​លាក់​ទុក​បម្រុង​ដឹក​ចេញ​ទាំងនេះ​មាន​ឈើជ្រុង និង​កូន​ក្រឡឹង​ប្រភេទ​ផ្ចឹក សុ​ក្រំ ត្រ​សេក
ពពេល សរុប​ចំនួន​១៩៦​កំណាត់​ស្មើនឹង​ជាង​៤​ម៉ែត្រគូប ។

​ក្រោយ​​ពី​រឹបអូស​និង​ប្រមូល​យក នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ឈើ​ទាំងអស់​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ដោយឡែក តាម​ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំងអស់​ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ចិន កូន​យាយ​ប៉ុ​ស ច្បារមន ដែល​ឈ្មួញ​ម្នាក់​នេះ​ហាក់បីដូចជា​មានសំណាង​ដូច​ឈ្មោះ ឌី​ណា នៅ​ផ្សារ​កន្ទួត​ដែរ ព្រោះ​គ្រប់ពេល​ដែល​គេ​ដឹកឈើ​ម្តង​ៗ មិន​ដែល​រង​ការ​បង្ក្រាប​ពី​សំណាក់​មេព្រៃ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ម្តងណា​ឡើយ ។

មានកា​រិះគន់​ផង​ដែរ​ ចំពោះ​ម្ចាស់​ដែនដី​ែ​ដល​គ្រប់គ្រង​នៅ​ចំណុច​ខាងលើ​ថា ហាក់បីដូចជា​ងាប់​ត្រគាក​ស្ដូក មិន​ដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​ម្តងណា​ឡើយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ