ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ជ្រួលច្របល់​ក្រុមហ៊ុន​ហុងដា​ផ្អាក​ការ​ផលិត​រថយន្ដ​បណ្ដោះអាសន្ន

13 ឆ្នាំ មុន

ក្រុមហ៊ុន​ហុងដា​បាន​ផ្អាក​ការ​ផលិត​រថយន្ដ​ក្នុង​រោងចក្រ​ចំនួន​២​ដែល​ ផលិត​រថយន្ដ និង​ទោចក្រយានយន្ដ ព្រោះតែ​មាន​ភាព​ជួលច្របល់​ធ្ងន់ធ្ងរ​ផ្នែក​នយោបាយ​ក្នុង​ទីក្រុង​បាងកក​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់បុគ្គលិក​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២០ ឧសភា ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​ហុងដាឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​ផលិត​ក្នុង​រោងចក្រផលិត​រថយន្ដ​១ និង​រោងចក្រ​ផលិត​ទោច​ក្រយានយន្ដ​១​កន្លែង​ទៀត​នៅ​ប្រទេស​ថៃ​ក្នុងថ្ងៃ​ទី​ ២០ ឧសភា ប៉ុន្ដែ​ជា​ការ​ផ្អាក​ផលិតបណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ក្នុង​ពេល​អនាគតនឹង​សំរេចចិត្ដ​ស្រប​ទៅ​តាម​ស្ថានការណ៍​ក្នុងទីក្រុង​បាងកក ។

ក្រុមហ៊ុន​ហុងដា​បាន​ផ្អាក​ការ​ផលិត​រថយន្ដ​ក្នុង​រោងចក្រ​ចំនួន​២​ដែល​ផលិត​រថយន្ដ និង​ទោចក្រយានយន្ដ ព្រោះតែ​មាន​ភាព​ជួលច្របល់​ធ្ងន់ធ្ងរ​ផ្នែក​នយោបាយ​ក្នុង​ទីក្រុង​បាងកក​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់បុគ្គលិក​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២០ ឧសភា ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​ហុងដាឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​ផលិត​ក្នុង​រោងចក្រផលិត​រថយន្ដ​១ និង​រោងចក្រ​ផលិត​ទោច​ក្រយានយន្ដ​១​កន្លែង​ទៀត​នៅ​ប្រទេស​ថៃ​ក្នុងថ្ងៃ​ទី​២០ ឧសភា ប៉ុន្ដែ​ជា​ការ​ផ្អាក​ផលិតបណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ក្នុង​ពេល​អនាគតនឹង​សំរេចចិត្ដ​ស្រប​ទៅ​តាម​ស្ថានការណ៍​ក្នុងទីក្រុង​បាងកក ។

ក្រុមហ៊ុន​ហុងដា​មាន​រោងចក្រ​ផលិត​រថយន្ដ​ក្នុង​ប្រទេស​ថៃ ស្ថិត​ក្នុង​ទីក្រុង​បុរាណនៅ​ខេត្ដ​អយុធ្យា និង​រោងចក្រ​មួយទៀត ផលិត​ទោចក្រយានយន្ដ​ក្នុង​តំបន់​ជាយក្រុងបាងកក ។ សំរាប់​រោងចក្រ​នៅ​ក្នុង​ខេត្ដអយុធ្យា​មាន​សក្ដានុពល​ផលិត​រថយន្ដ​ចំនួន២៤០.០០០​គ្រឿង ដោយ​ភាគច្រើន​ជា​រថយន្ដ​ធុន​តូច​ម៉ាក​អេក​ខ​ត និង​ស៊ី​វិក​សំរាប់លក់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ផ្ទាល់ ។

ក្រុមហ៊ុន​ហុងដា បាន​បិទ​ការិយាល័យ​ក្នុងក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ព្រោះ មាន​ហេតុការណ៍​ជ្រួលច្របល់​កើតឡើង ក្នុងខណៈ​ពេល​កងទ័ព​ចូល​ទៅ​រំលាយ​ក្រុមបាតុករ​អាវ​ក្រហម និង​បិទ​ការ​ធ្វើ​បាតុកម្ម ដែល​មាន​រយៈពេល​៦​សបា្ដហ៍​របស់​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក​ដោយ​ធ្វើឱ្យ​កើតហេតុ​ដុត​បំផ្លាញ និង​ប៉ះ​ទ​ង្កិ​ច​គ្នា​កាន់តែ​ខ្លាំង​រហូត​ធ្វើ​ឱ្យ​អង្គការ​អន្ដរជាតិ​មួយ​ចំនួន​ធ្វើការ​ព្រមាន ៕