ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​កាយ​ដែល​រង​ទុក្ខវេទនា​បំផុត​គឺ​នៅ​ពេល​ជិត​ដាច់ខ្យល់

4 ឆ្នាំ មុន

មុន​នឹង​លាចាក​លោក​ទៅ រូប​កាយ​នេះ​រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ព្រោះថា ការ​កើត ចាស់ ឈឺ ស្លាប់​ជា​ឈ្មោះ​ទុក្ខ​ធំ លំបាក​អត់ ពិបាក​ទ្រាំ​ក្រៃ​លែង…

មុន​នឹង​លាចាក​លោក​ទៅ រូប​កាយ​នេះ​រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ព្រោះថា ការ​កើត ចាស់ ឈឺ ស្លាប់​ជា​ឈ្មោះ​ទុក្ខ​ធំ លំបាក​អត់ ពិបាក​ទ្រាំ​ក្រៃ​លែង និង​មិន​អាច​កន្លង​និស្ស័យ​សត្វ​បាន​ឡើយ ។

ព្រះ​សម្ពុទ្ធ​ព្រោះតែ​លោក​ខ្លាច​ជាតិ ជរា ព្យាធិ មរណៈ​នេះ​ហើយ ទើប​លោក​មិន​ចង់​កើត​ទៀត ហើយ​ខំ​បំពេញ​បារមី​ញាណ​រហូត​ពេញ​បរិបូណ៌​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​រលត់ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ជា​ឯកន្តបរមសុខ គឺ​ព្រះ​អង្គ​លែង​កើត​ទៀត​ហើយ ។

ចំណែក​បុថុជ្ជន​វិញ​មិន​ដូច្នោះ​ទេ គឺ​គេ​ស្រឡាញ់​ពេញចិត្ត​នឹង​រូប​នេះ​ខ្លាំង​ណាស់ មិន​បាន​គិត​ថា​រូប​កាយ​នេះ​នាំ​ឱ្យ​សត្វលោក​មានទុក្ខ​ឥត​ស្រាកស្រាន្ត​សោះឡើយ បើ​ទោះជា​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ រួច​ហើយ​ក៏​វិល​មក​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ