ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ជួយ​​ឲ្យ​កូន​ឆា្ល​ត រៀន​ឆាប់​ចាំ ខួរក្បាល​ល្អ

4 ឆ្នាំ មុន

អាហារ​ដ៏​អស្ចារ្យ​ដែល​អ្នក​គួរ​បន្ថែម​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​កូន​របស់​អ្នក ដើម្បី​រក្សា​ខួរក្បាល​គេ​មាន​សុខភាព​ល្អ និង​ចង​ចាំ​បាន​ប្រសើរ​ជាង​មុន​មាន​ដូច​ជា ៖ ១-ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ វា​ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ទាក់ទង​នឹង​អាយុ​ដូច​ជា​ជំងឺ​វង្វេង​ជាដើម​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា អាហារ​ដែល​សំបូរ​ទៅ​ដោយ​ផ្លែ​បឺ​រី​ពណ៌​ខៀវ…

អាហារ​ដ៏​អស្ចារ្យ​ដែល​អ្នក​គួរ​បន្ថែម​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​កូន​របស់​អ្នក ដើម្បី​រក្សា​ខួរក្បាល​គេ​មាន​សុខភាព​ល្អ និង​ចង​ចាំ​បាន​ប្រសើរ​ជាង​មុន​មាន​ដូច​ជា ៖

១-ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ វា​ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ទាក់ទង​នឹង​អាយុ​ដូច​ជា​ជំងឺ​វង្វេង​ជាដើម​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា អាហារ​ដែល​សំបូរ​ទៅ​ដោយ​ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺ​ល្អ​សម្រាប់​បញ្ញា​ស្មារតី​។

២-ត្រី​សាល​ម៉ុ​ន ៖ ត្រី​ដែល​រស់នៅ​ក្នុង​ទឹក​ជ្រៅ​ដូច​ជា​ត្រី​សាល​ម៉ុ​ន គឺ​សំបូរ​ទៅ​ដោយ​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​មាន​សារៈសំខាន់​សម្រាប់​មុខងារ​របស់​ខួរក្បាល​។ ខ្លាញ់ត្រី​អូ​មេ​ហ្គា​បី​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។

៣-គ្រាប់​ធញ្ញជាតិ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E ដែល​ជួយ​កាត់​បន្ថយ​ភាព​ចាស់ និង​ជួយ​បង្កើន​ការ​ចង​ចាំ។

៤-ផ្លែ​ប័​រ​ក៏​មាន​អត្ថប្រយោជន៍​ដូច​ផ្លែ​បឺ​រី​ខៀវ​ដែរ ដែល​វា​ជួយ​ក្នុង​ការ​លើកកម្ពស់​សុខភាព​ខួរក្បាល​។ ផ្លែ​ប័​រ គឺជា​ផ្លែ​ឈើ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ​រួមចំណែក​ដល់​លំហូរ​ឈាម​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​។ កាលណា​មាន​លំហូរ​ឈាម​ល្អ គឺ​មាន​ន័យ​ថា ខួរក្បាល​មាន​សុខភាព​ល្អ​។

៥-នំប៉័ង​គ្រាប់​ធញ្ញជាតិ និង​អង្ករសំរូប​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ សរីរាង្គ​ទាំងអស់​នៅ​ក្នុង​រាង​កាយ គឺ​ពឹងផ្អែក​លើ​លំហូរ​ឈាម ដូច្នេះ​ប្រសិនបើ​អ្នក​លើកកំពស់​សុខភាព​សរសៃឈាម​បេះដូង​ឲ្យ​មាន​លំហូរ​ល្អ នោះ​សរីរាង្គ​ក៏​មាន​សុខភាព​ល្អ​ដែរ រួម​បញ្ចូល​ទាំង​ខួរក្បាល​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ