ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ ស្រាប់តែ​ខ្យល់គ វា​អាច​បណ្តាល​មក​ពី …

4 ឆ្នាំ មុន

ខ្យល់គ អាច​កើតឡើង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​។ បន្ទាប់​ពី​អ្នក​បាត់បង់​ស្មារតី ធ្លាក់ ឬ​ដួល​ទៅ​លើ​ដី ពេល​នោះ​ឈាម​អាច​ហូរ​ទៅ​កាន់​ខួរក្បាល​របស់​អ្នក​បាន​ច្រើន​វិញ ដែល​ធ្វើ​ឲ្យ​អ្នកដឹង​ខ្លួន​ធម្មតា​វិញ​។ មូលហេតុ​ដែល​អាច​នាំ​ឲ្យ​អ្នក​ខ្យល់គ​មាន​ដូច​ជា​៖ ដោយសារ​តែ​ប្រ​ព​ន្ធ័​ប្រសាទ ដែល​បណ្តាល​ឲ្យ​ចង្វាក់បេះដូង​ដើរ​យឺត…

ខ្យល់គ អាច​កើតឡើង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​។ បន្ទាប់​ពី​អ្នក​បាត់បង់​ស្មារតី ធ្លាក់ ឬ​ដួល​ទៅ​លើ​ដី ពេល​នោះ​ឈាម​អាច​ហូរ​ទៅ​កាន់​ខួរក្បាល​របស់​អ្នក​បាន​ច្រើន​វិញ ដែល​ធ្វើ​ឲ្យ​អ្នកដឹង​ខ្លួន​ធម្មតា​វិញ​។

មូលហេតុ​ដែល​អាច​នាំ​ឲ្យ​អ្នក​ខ្យល់គ​មាន​ដូច​ជា​៖

ដោយសារ​តែ​ប្រ​ព​ន្ធ័​ប្រសាទ ដែល​បណ្តាល​ឲ្យ​ចង្វាក់បេះដូង​ដើរ​យឺត និង​សរសៃឈាម​រីក​ដែល​ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​ឈាម​ចាល់​នៅ​ផ្នែក​ខាងក្រោម​នៃ​រាង​កាយ និង​មាន​ឈាម​តិច​ទៅ​កាន់​ខួរក្បាល​។ បញ្ហា​ប្រ​ព​ន្ធ័​ប្រសាទ​នេះ​អាច​កើតឡើង​ដោយ​រឿង​ជា​ច្រើន​រួម​ទាំង​ស្ត្រេ​ស ការ​ឈឺចាប់ ការ​ភ័យ​ខ្លាច ក្អក​ដំណក​ដង្ហើម និង​ការ​នោម​។

សម្ពាធ​ឈាម​ធ្លាក់​ចុះ​ពេល​អង្គុយ ឬ​ឈរ ឬ​ពេល​ប្តូរ​ទីកន្លែង ៖ បញ្ហា​នេះ​អាច​កើតឡើង ប្រសិនបើ​អ្នក​ក្រោកឈរ​ឡើង​យ៉ាង​ឆាប់រហ័ស​ពេក ការ​ខ្វះ​ជាតិ​ទឹក ឬ​ដោយសារ​ថ្នាំ​មួយ​ចំនួន​ដូច​ជា​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ជាដើម​។

ការ​ដួល​សន្លប់​ដែល​បណ្តាល​មក​ពី​បញ្ហា​ប្រ​ព​ន្ធ័​ប្រសាទ គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹង​។ ភាគច្រើន​វា​កើតឡើង​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​សន្លប់​ពេល​ឃើញ​ឈាម​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​។ មនុស្ស​មួយ​ចំនួន​អាច​ដឹងខ្លួន​ថា​ពួក​គេ​ល្វើយ​ដោយសារ​តែ​ពួក​គេ​មាន​រោគ​សញ្ញា​ជា​មុន ដូច​ជា​មាន​អារម្មណ៍​ខ្សោយ ក្អួត ក្តៅខ្លួន ឬ​វិលមុខ​។ បន្ទាប់​ពី​ពួក​គេ​បាន​ភ្ញាក់​ឡើង​ពួក​គេ​អាច​មាន​អារម្មណ៍​វង្វេង វិលមុខ ឬ​ឈឺ​មួយ​រយៈ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ