ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កំពុង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេចសេចក្តី​ព្រាង​ច្បា​ច់​ចំនួន​៥

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ បាន​កំពុង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា ភក្តី​សាយ…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ បាន​កំពុង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​សរុប​១៣​រូប ដើម្បី​ពិនិត្យ និង​សម្រេច​លើក​របៀបវារៈ​ចំនួន​ដូច​ខាងក្រោម​៖

១- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៅ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ ២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នើ​ថេ​ក រឺ​ញូ​បិ​ល ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៣- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្នើ​បើក ខូ អិ​ល​ធី​ឌី ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។ ៤- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត​ទៅ​ក្នុង​របៀបវារៈ​នៅ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៥- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩ -២០២៣ ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៧​ព្រឹទ្ធសភា នីតិកាល​ទី​៤ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ