ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ច្រើន​ដួង​គ្រង​ឈុត​បុរាណ​ប្រជែង​លើក​​ពាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​ស្រី​លេចធ្លោ​ជា​ច្រើន​ដួង​បាន​រួម​គ្នា​គ្រង​ឈុត​សម្លៀក​បំពាក់​បុរាណ​តាម​សម័យ​កាល ដើម្បី​ប្រជែង​គ្នា​ប្រកួត​ជ្រើស​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​សម័យ​កាលណា​ឈ្នះ​ដាច់​គេ​តាម​គំនិត​ច្នៃប្រឌិត​។ ម្ល៉ោះហើយ​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង​តស៊ូ​អំណត់​ខំ​គ្រង ទោះបី​លំបាក​ក៏​ក្នុង​ន័យ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។ ទាំងនេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​។ តារា​ចូលរួម​សុទ្ធ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​ស្រី​លេចធ្លោ​ជា​ច្រើន​ដួង​បាន​រួម​គ្នា​គ្រង​ឈុត​សម្លៀក​បំពាក់​បុរាណ​តាម​សម័យ​កាល ដើម្បី​ប្រជែង​គ្នា​ប្រកួត​ជ្រើស​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​សម័យ​កាលណា​ឈ្នះ​ដាច់​គេ​តាម​គំនិត​ច្នៃប្រឌិត​។ ម្ល៉ោះហើយ​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង​តស៊ូ​អំណត់​ខំ​គ្រង ទោះបី​លំបាក​ក៏​ក្នុង​ន័យ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។

ទាំងនេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​។ តារា​ចូលរួម​សុទ្ធ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។ ការ​ប្រកួត​ឈុត​បុរាណ​នេះ កំពុង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក នា​ខេត្តកំពង់ធំ ដោយ​មាន​អ្នក​ប្រកួត​ប្រមាណ​ជិត​៥០​នាក់​។

តារា​សម្តែង គន់ រៀម​រតនៈ ដែល​បាន​គ្រង​ឈុត​បុរាណ ដើម្បី​ប្រកួត​ដែរ​នោះ​លើក​ឡើង​ថា​លោក​មាន​បំណង​លើក​ស្ទួយ​អ្វី​ដែល​ជា​វប្បធម៌​ជាតិ​ជា​គោល​ក្នុង​នាម​អ្នកសិល្បៈ​។ ទោះជា​លំបាក​បែប​ណា​ទ្រាំ​បាន ឈ្នះ​ចាញ់​មិន​សំខាន់​ៗ​លោក​សប្បាយចិត្ត ព្រោះ​មិន​ដែល​ធ្លាប់​គ្រង​ពី​មុន​នោះ​ទេ​។

កញ្ញា រៀម ច័ន្ទ​បរ​មី ដែល​គ្រង​ឈុត​អប្សរា​បាន​ឲ្យ​ដឹង​ថា មានការ​រីករាយ​ចិត្ត​ដែរ ដោយ​បាន​ចូលរួម​ប្រកួត​ឈុត​បុរាណ​ដែល​នេះ​ជា​លើក​ទី​១​ហើយ បាន​មក​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ​ផង​ដែរ​។

លោក​បញ្ញា សិទ្ធិ បាន​ចូលរួម​លើក​ទី​១​ដែរ​នោះ ក៏​សម្តែង​នូវ​ក្តី​រំភើប​ដែល​បាន​ប្រឡង​នូវ​កម្មវិធី​ឈុត​ប្រកួត​បុរាណ​ខ្មែរ ដើម្បី​មុខ​ខ​មាត់​សិល្បៈ​ដូនតា​យើង ទោះ​មានការ​ពិបាក​បន្តិច​ក៏​អាច​ទ្រាំ​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ