វ៉ាស៊ីនតោន ៖ ប្រធានាធិបតី Donald Trump ចូលចិត្តសន្សំពិន្ទុណាស់ ដោយពេលនេះអាមេរិកនៅតែមានពិន្ទុសូន្យ ខណៈដែលប្រទេសផ្សេងៗទៀតឡើងពិន្ទុអស់ហើយ ។ ពិន្ទុនេះគឺជាពិន្ទុសំដៅទៅលើលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្ម ។ ខណៈពេលដែលអតិថិជនអាមេរិកបានរង់ចាំអស់រយៈពេលជាងមួយឆ្នាំ ដើម្បីមើលដំណោះស្រាយខ្លះចំពោះជម្លោះពាណិជ្ជកម្មជាច្រើនដែលបានចាប់ផ្តើមដោយ Trump នោះ ប្រទេសផ្សេងទៀតបានព្រមព្រៀងកាត់បន្ថយពន្ធគយរបស់ពួកគេហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាទៅវិញទៅមកថែមទៀត។ ទន្ទឹមនឹងនេះដែរអ្នកប្រើប្រាស់ និងអ្នកនាំចេញរបស់អាមេរិក កំពុងលង់ទឹកនៅក្នុងសមុទ្រនៃពន្ធគយខ្ពស់ ។
និយាយដោយសង្ខេបៗ ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ លោកប្រធានាធិបតីបានដាក់ពន្ធខ្ពស់កប់ពពកទៅលើរបស់នាំចូលពីប្រទេសចិន ដូចជា ដែក អាលុយមីញ៉ូម និង ផលិតផលផ្សេងៗទៀត ដែលតម្លៃជាងរាប់ពានលានដុល្លារអាមេរិក ។ រាប់ចាប់ពីអ្នកផលិតទៅដល់កសិករ ឧស្សាហកម្មទាំងអស់សុទ្ធតែត្រូវរងគ្រោះដោយការគាបពន្ធនេះទាំងអស់។ ពួកគេត្រូវចំណាយថ្លៃដើមផលិតកម្មខ្ពស់និងការចូលទីផ្សារបរទេសតិចតួច ហើយការផលិតរបស់អាមេរិកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៣២ខែមកនេះ ។
បើទោះបីជាមានការធ្វើសង្គ្រាមពាណិជ្ជកម្មយ៉ាងណាក៏ដោយ ប្រទេសផ្សេងៗទៀតមិនបានទុកពេលឱ្យអត់ប្រយោជន៍នោះទេ ដោយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ។ ថ្មីៗនេះសហភាពអឺរ៉ុប ប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ បានប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគ្របដណ្តប់លើប្រជាជន ៧៨០លាននាក់ ។ នេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដោយសារតែប្លុកពាណិជ្ជកម្មរបស់អាមេរិកខាងត្បូងមានពន្ធគយខ្ពស់ ដែលប្រឆាំងនឹងសហភាពអឺរ៉ុប ។ ជប៉ុននិងសហភាពអឺរ៉ុប ក៏បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយផងដែរ ។
សមាជិកសហភាពអឺរ៉ុបក៏បានធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងម៉ិកស៊ិកូផងដែរ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដើម្បីលុបបំបាត់ពន្ធលើទំនិញនិងសេវាកម្ម៩៩% រវាងទីផ្សារអឺរ៉ុបនិងវៀតណាម។ ទន្ទឹមនឹងនេះដែរ ប្រទេសនៃភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិកចំនួន១២ ដែលរួមបញ្ចូលទាំងប្រទេសជប៉ុន បានសម្លឹងមើលការសម្រេចកិច្ចព្រមព្រៀងជាមួយដៃគូសក្តានុពលផ្សេងទៀត បន្ទាប់ពីលោក Trump បានច្រានចោលកិច្ចព្រមព្រៀងនេះ នៅថ្ងៃដំបូងរបស់លោកនៅក្នុងការិយាល័យ។
តើការពិតនេះមានន័យថាយុទ្ធសាស្ត្រ Trump កំពុងដំណើរការយ៉ាងរលូនដែរឬទេ? មិនមែនទេ។ ផែនការរបស់លោក Trump គឺថាក្រុមហ៊ុនទាំងឡាយនឹងចាកចេញពីប្រទេសចិនហើយត្រលប់ទៅសហរដ្ឋអាមេរិកវិញ។ ប៉ុន្តែនោះមិនមែនជាអ្វីដែលកំពុងកើតឡើងនោះទេ។ ផ្ទុយទៅវិញ ពួកគេកំពុងផ្លាស់ប្តូរផលិតកម្មទៅបណ្តាប្រទេសអាស៊ីផ្សេងទៀតរួមទាំងប្រទេសវៀតណាម។ នោះហើយជាមូលហេតុដែលប្រធានាធិបតីកំពុងគំរាមកំហែងដាក់ពន្ធគយយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងវៀតណាម ៕
ប្រភព ៖ reason , កែសម្រួលដោយ ៖ សំណាង
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងជាប្រភេទធន់ធំក្រឡុកបេតុងបើកគេចពីរថយន្តនៅពីមុខមិនបានប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ...
ជនទាំងឡាយណាដែលគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និងទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តធំចង់ឡើងគ្រងរាជសម្បត្តិ ដឹកនាំជាតិប្រជារាស្ត្រ ជនទាំងឡាយនោះនឹងដល់នូវ...
ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកទន្លេសាប រវាងកាណូតស្មាច់...
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានដែលបានឆ្លងកាត់ក្នុងសរសេរអត្ថបទលើវិស័យសារព័ត៌ មានជាច្រើនឆ្នាំមកហើយបានចងក្រងរួមគ្នាបង្កើតជាសម្ព័ន្ធអ្នកសារព័ត៌មានហៅ...
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសជាជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុង...
បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពី...
ខេត្តកែប ៖ ប្រជាពលរដ្ឋនៅក្នុងភូមិអង្កោលជាភូមិសាស្ត្រជាប់នឹងឆ្នេរសមុទ្រខេត្តកែប បានសម្តែងក្តីសប្បាយរីករាយអបអរសាទរដល់អាជ្ញាធរខេត្ត និងស្រុកដែលស្ថាបនា...
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំ១គ្រឿងមានដឹកឥដ្ឋ និងស៊ីម៉ង់ត៍បានបើកទៅទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់ធ្លាក់ទៅលើដំបូលផ្ទះលក់ចាបហួយមួយកន្លែងហើយទុស្សេបែក...
ការជូនអំណោយឱ្យគ្នាទៅវិញទៅមក គឺជារឿងទូទៅរវាងមនុស្សដែលស្គាល់គ្នាជិតដិត និងជាពិសេសរវាងមនុស្សដែលជាដៃគូអាជីវកម្មនឹងគ្នា ។ តែការជូនអំណោយនេះមិនអាចកើតមាន...
ខេត្តព្រះសីហនុ ៖ មានការដ្ឋានកាយដីចាក់លុបឆ្នេរសមុទ្រ លុបព្រៃ និងប៉ះពាល់ដល់ដីរបស់ពលរដ្ឋ និង ប្រជាពលរដ្ឋសហគមន៍មួយកន្លែង ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹង...
ពេលចុងឆ្នាំជាពេលដែលល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មក្នុងការនឹកពីភាពជោគជ័យផ្សេងៗដែលខ្លួនសម្រេចបានតាំងពីដើមឆ្នាំមក ។ មិនថាអ្នកសម្រេចបានតិចឬច្រើនទេ...
រាជធានីភ្នំពេញ ៖ រថយន្តស្ទួចមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងន្ធោសន្ធៅ បណ្តាលអោយរងការខួចខាតកាប៊ីនទាំងស្រុង ខណៈពេលដែលម្ចាស់ហៅជាងមកផ្សារជើងកាប៊ីន រួច...
ខេត្តព្រៃវែង ៖ ក្រុងព្រៃវែងគឺជាទីរួមខេត្តរបស់ខេត្តព្រៃវែង ដែលមានប្រជាជនរស់នៅប្រមាណជាង៣ម៉ឺននាក់ និងមានផ្ទៃដីប្រមាណជា៩៨៧៧ហិកតា ។ ជាទូទៅ ទាំងប្រជាពលរដ្ឋដែល...
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំពឹងទុកថា នៅឆ្នាំ២០២០ខាងមុខទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ឈានដល់ជាង៥ពាន់លាន...
យោងតាមការការស្រាវជ្រាវមួយដែលត្រូវបានចាប់ផ្តើមឡើងដោយអ្នកស្រាវជ្រាវបីរូបមកពីប្រទេសចិន សិង្ហបុរី និង កាណាដា បានបង្ហាញឲ្យដឹងថា ចំនួននាយកប្រតិបត្តិរបស់...
បីថ្ងៃទៀតជាថ្ងៃទី១៥ ពាក់កណ្តាលខែធ្នូគ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៥មានព្រេងវាសនាមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរ ។ សូមលោក...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនអនាថាម្នាក់ដែលមានរបួសបាក់ថ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ តែគ្មានលទ្ធភាពព្យាបាលក៏ត្រូវបាន...
ទស្សនៈ គឺជាកត្តាដ៏សំខាន់ដែលអាចប្រាប់ឲ្យដឹងថាម្ចាស់អាជីវកម្មម្នាក់អាចជោគជ័យ ឬទេព្រោះទស្សនៈអាចនាំឲ្យមានសកម្មភាព និងលទ្ធផលដែលបង្កើតតថភាពរបស់មនុស្សម្នាក់...
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបាននាំយក...