ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មាន​ខ្លាចញញើត​អត់​តិច​សោះ មើលចុះ​!

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កន្លង​មក​គេ​សង្កេត​ឃើញ​ល្បែងស៊ីសង​ដែល​រដ្ឋាភិបាល​ហាមឃាត់ គឺ​ល្បែង​ជល់​មាន់ ត្រូវ​អ្នក​ញៀន​ល្បែង​នេះ​លួច​លេង​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​យូរ​ៗ​ម្ដង​ទើប​គេ​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប ។…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កន្លង​មក​គេ​សង្កេត​ឃើញ​ល្បែងស៊ីសង​ដែល​រដ្ឋាភិបាល​ហាមឃាត់ គឺ​ល្បែង​ជល់​មាន់ ត្រូវ​អ្នក​ញៀន​ល្បែង​នេះ​លួច​លេង​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​យូរ​ៗ​ម្ដង​ទើប​គេ​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប ។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បាន​នាំ​គ្នា​ចុះ​បង្ក្រាប​បាន​មួយ​ករណី ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ជល់​មាន់​) មួយ​ករណី​នៅ​ចំណុច​អូរ​កប់​អង្ករ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់​មាន ទី​១ – ឈ្មោះ ហេង ឆើត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ។ ទី​២- ឈ្មោះ ថន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ។

ចំណែក​វត្ថុ​តាង​រួម​មាន ៖ មាន់​ជល់​ចំនួន​១០​ក្បាល ស៊ុម​ក្រុងមាន់​ចំនួន​០៣ ខ្សែ​សង្វៀន សម្រាប់​ជល់​មាន់​ចំនួន​០១ ម៉ូតូ​ចំនួន​០៩​គ្រឿង ។ ចំណែក​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បើ​និយាយ​ពី​ល្បែងស៊ីសង​វិញ ជា​ពិសេស​មាន់​ជល់​ត្រូវ​បាន​គេ​បើក​លេង​លួចលាក់​ស្ទើរ​ទូ​ទាំង​ខេត្ត ខណៈ​អ្នក​ញៀន​ល្បែង​ខ្លះ​អះអាង​ទាំង​ទឹកមុខ​មាំ​ថា គេ​បាន​បង់លុយ​អស់ហើយ​មិន​ខ្លាច​អ្នក​ណា​ឡើយ ។

លើស​ពី​នេះ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ព្រោះ​មាន​ចោរកម្ម​កើតឡើង ដើរ​គាស់​តូប​តាម​ផ្សារ​នា​ពេល​យប់​លួច​របស់របរ​អាជីវករ លួច​កាច់ក​.​ម៉ូតូ​គ្រប់​ទីកន្លែង និង​លួច​មាន់​ទា​តាម​ភូមិ​ផង​ដែរ ។

ពាក់ព័ន្ធ​បញ្ហា​បង្ក្រាប​នេះ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ