ទើបតែយកតារាឆ្នើមពី Ajax បានម្នាក់ពេលនេះ PSG ប្រមាញ់ខ្សែការពារម្នាក់ទៀត
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បានទិញយកកីឡាករវ័យក្មេងជើងខ្លាំង Mitchel Bakker…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បានទិញយកកីឡាករវ័យក្មេងជើងខ្លាំង Mitchel Bakker…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain បានទិញយកកីឡាករវ័យក្មេងជើងខ្លាំង Mitchel Bakker របស់ក្លិប Ajax ដោយចុះកុងត្រាចំនួន៤ឆ្នាំ។ ក្រោយពីនេះទៀត គេបានសម្លឹងឃើញ Matthijs De Ligt។
គ្រូបង្វឹកក្លិបអ្នកមានបារាំង PSG លោក Thomas Tuchel បានសម្រេចក្នុងការយកកីឡាករអាយុ១៩ឆ្នាំពីក្លិប Ajax ដែលស្ថិតនៅក្នុងភាពមិនជាប់កុងត្រា ហើយក៏កំពុងតែសម្លឺងឃើញ De Ligt នៅក្នុងរ៉ាដារបស់ខ្លួន។
ទាំង PSG និង Manchester United ត្រូវបានគេដឹងថា សុទ្ធតែហ៊ានជះលុយលើកីឡាកររូបនេះ ខណៈដែល Juventus មិនហ៊ាន បើទោះបីជា Bakker ចង់ទៅលេងឱ្យក្លិបនេះក៏ដោយ។ កាលលេងនៅ Ajax កីឡាករម្នាក់នេះ មិនមានមុខនៅក្រុមទីមួយនោះទេ តែធ្លាប់បានឡើងលេងយកឈ្នះ Champions League ដោយយកឈ្នះក្រុម AEK Athens។
រូបគេបានឡើងប្រកួតនៅក្រុមទីពីរ៣៧ដង ដែលរកគ្រាប់បាន៥គ្រាប់ និង តែងលេចមុខនៅការប្រកួត U19 នៅ Eredivisie និង UEFA Youth League។ នៅពេលនេះ គេត្រៀមខ្លួននឹងទៅប៉ារ៉ីស ក្រោយពីបញ្ចប់កុងត្រាជាមួយនឹងហូឡង់។
ដោយសារតែយក Bakker បានសម្រេចហើយ ក្លិប PSG អាចយកពេលសម្លឹងមើល Matthijs De Ligt ដែលជាកីឡាករបន្ទាប់ ដែលខ្លួនចង់បាន។ តែគេនៅមិនទាន់ដឹងថា អាចយកមកបានដែរឬអត់ទេ៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ