ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mario Lemina ត្រូវ​បាន Southampton បើកទ្វារ​ឱ្យ​ចេញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Mario Lemina ត្រូវ​បាន​ក្លិប​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​ឈប់​ក្រោយ​ពីរ​ងរ​បួស ។ កីឡាករ​អាយុ​២៥​ឆ្នាំ​រូប​នេះ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Mario Lemina ត្រូវ​បាន​ក្លិប​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​ឈប់​ក្រោយ​ពីរ​ងរ​បួស ។

កីឡាករ​អាយុ​២៥​ឆ្នាំ​រូប​នេះ ធ្លាក់ខ្លួន​រង​របួស​តាំងពី​ពី​គ្រូបង្វឹក​របស់ Southampton លោក Ralph Hasenhuttl មក​កាន់​តំណែង​មក​ម្ល៉េះ ។ ពេល​នេះ គេ​បាន​សម្រេច​ថា​នឹង​មិន​ដាក់​ឱ្យ​កីឡាករ​នេះ​ខ្ចី​ជើង​នោះ​ទេ ហើយនឹង​ដាក់​លក់​ប្រសិនបើ​ត្រូវ​ថ្លៃ​គ្នា ។

WEST BROMWICH, ENGLAND – FEBRUARY 03: Mario Lemina of Southampton during the Premier League match between West Bromwich Albion and Southampton at The Hawthorns on February 3, 2018 in West Bromwich, England. (Photo by Lynne Cameron/Getty Images)

Lemina បាន​និយាយ​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​នៅ Southampton ដែល​កុងត្រា​របស់ខ្ញុំ​នៅ​សល់​៣​ឆ្នាំ​ទៀត​។ តែ​ខ្ញុំ​អាច​ទៅ​លេង​នៅ​ក្លិប​ផ្សេង​បាន​។ រយៈពេល​៤​ខែ​កន្លង​មកនេះ មិន​ស្រួល​សម្រាប់​ខ្ញុំ​ឡើយ ជាមួយនឹង​ការ​រង​របួស​។ គ្រូបង្វឹក​របស់ខ្ញុំ​បាន​រៀបចំ​ក្រុម​លេង​ថ្មី ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ចាកចេញ​មិនកើត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Hasenhuttl ពេញចិត្ត​នឹង​យក Pierre-Emile Hojbjerg, James Ward-Prowse និង Oriol Romeu មក​ដាក់​នៅ​កន្លែង​របស់ Lemina ខណៈ​ដែល​រូបគេ​មិន​អាច​មាន​រាង​កាយ​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ចូល​មក​លេង ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ