ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​​​ម្នាក់​ជាប់​កំ​ប្លោង​មក​ទើរ​មាត់ច្រាំង​ទន្លេ ផ្អើល​សង្កាត់​ព្រែក​ប្រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែក​ប្រា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ផ្កាប់មុខ​ជាប់​នឹង​កំប្លោក​អណ្តែត​មក​ទើរ​ជាប់មាត់​ច្រាំង​ទន្លេ ដែល​មាន​សភាព​ហើម​ស្អុយ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួត​ពិនិត្យ កាលពី​ម៉ោង 7​និង​30​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែក​ប្រា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ផ្កាប់មុខ​ជាប់​នឹង​កំប្លោក​អណ្តែត​មក​ទើរ​ជាប់មាត់​ច្រាំង​ទន្លេ ដែល​មាន​សភាព​ហើម​ស្អុយ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួត​ពិនិត្យ កាលពី​ម៉ោង 7​និង​30​នាទី​យប់ ថ្ងៃ​ទី​7 ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្រោយ​ផ្ទះ​លេខ 317​ក ផ្លូវ​369 សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។

សព​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នោះ ភេទ​ប្រុស ភិនភាគ ស្លៀកខោ​សាច់ក្រណាត់​​​ពណ៌​ខៀវ តឺ​នុយ​ពីលើ អាវ​សាច់​ក្រណាត់​ដៃ​វែង​ពណ៌​ស្វាយ មាន​សភាព​ហើម នឹង​មាន​ក្លិនស្អុយ​ទៅ​ហើយ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​ខាងលើ​នោះ គឺ​ពួក​គាត់​ឃើញ​អណ្តែត​​តាំងពី​ម៉ោង​3​រសៀល​មក​ម្ល៉េះ ដោយ​សព​អណ្តែត​ផ្កាប់មុខ​ជាប់​ជាមួយ​កំប្លោក​មក​ទើរ​ជាប់​នឹង​មាត់​ច្រាំង​មាន​សភាព​ហើម​ស្អុយ ហើយ​ភិនភាគ​ដូច​ការ​រៀប​រ៉ាប់​ខាងលើ ក៏​រាយ​កាណ៍​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន ។ លុះដល់​ម៉ោង​7​និង​30​នាទី​យប់ ទើប​ចុះ​មក​ត្រួតពិនិត្យ​ដល់​កន្លែង​ហេតុ​។

ចំពោះ​ហេតុការណ៍​នេះ​ដែល សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​បាន​ថា សព​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ គឺ​កំពុង​តែ​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​បន្ត​ទៀត ។ ហើយ​បច្ចុប្បន្ន​សព​ត្រូវ​សមត្ថ​កិច្ច​សណ្តោង​តាម​ទូក​អូ​ប័​រ​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ចាក់​លើ និង​បាន​ប្រកាស​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បាត់​សមាជិកគ្រួសារ និង​មាន​ភិនភាគ​ដូច​ខាងលើ សុំ​ទៅ​មើល​នៅ​វត្ត​ចាក់​អង្រែ​លើ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ