ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona វាយបក​មួយ​ក្បាច់​យក​តារា​ឆ្នើម​វ័យក្មេង​ធ្វើ​ឱ្យ PSG ស្ទើរ​ក្អួត​ឈាម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Football-espana បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​វាយប្រហារ​ក្លិប​អ្នកមាន​បារាំង PSG ដោយ​យក​កីឡាករ​អង់គ្លេស​វ័យក្មេង Louie Barry…

តាម​ប្រភព​ព័ត៌មាន Football-espana បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​វាយប្រហារ​ក្លិប​អ្នកមាន​បារាំង PSG ដោយ​យក​កីឡាករ​អង់គ្លេស​វ័យក្មេង Louie Barry មក​លេង​នៅ​ក្លិប​របស់​ខ្លួន​បាន​សម្រេច ។

Barry អាយុ​១៥​ឆ្នាំ បាន​បដិសេធ​ចំពោះ​ការ​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប​បច្ចុប្បន្ន West Bromwich Albion ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​មក​លេង​នៅ​អេ​ស្ប៉ា​ញ​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ ។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ Barry បាន​ធ្វើការ​ពិនិត្យ​សុខភាព​សម្រាប់​ការ​ចូល​លេង​នៅ PSG តែ​ក្រោយមក​ស្រាប់តែ​ឮ​ថា Barcelona បាន​សម្រេច​ក្នុង​ការ​ទិញ​យក​មក​លេង​នៅ​ក្លិប​របស់​ខ្លួន ។

តាម​ព័ត៌មាន ESPN Sport បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញពី​សណ្ឋាគារ​នៅ Barcelona ក្រោយ​ពី​និយាយ​គ្នា​ជាមួយនឹង​សាលា​របស់​ក្លិប Barcelona ដែល​ហៅ​ថា La Masia Academy សម្រាប់​រដូវ​កាល 2019-20 ។

តាម​ច្បាប់​របស់ FIFA ក្លិប​អ្នកមាន​បុណ្យ​ដែល​ជា​ម្ចាស់​ពាន La Liga ត្រូវ​តែ​បង់ប្រាក់​ចំនួន ១៣​ម៉ឺន​ផោន​ទៅ​ក្លិប​អង់គ្លេស ប្រសិនបើ​ពួក​គេ​ចង់បាន Barry មក​លេង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Barry កន្លង​មក​រក​គ្រាប់​បាល់​ជូន​ក្លិប West Brom បាន​៦​គ្រាប់ ក្នុង​ការ​ប្រកួត​១៤​ដង ក្នុង​ការ​ប្រកួត U18 និង U23 កាលពី​រដូវ​កាល 2018-19 ដែល​បាន​ធ្វើ​ឱ្យ​ក្លិប​របស់​ខ្លួន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង សម្រាប់​ការ​បន្ត​កុងត្រា​។ តែ Barry បាន​បដិសេធ ៕

ប្រភព ៖ football-espana , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ