ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយសម្តី​មួយ​ឃ្លា​ដែល​​ទូត​អង់គ្លេស​ ហៅ​រដ្ឋាភិបាល​លោក​ត្រាំ​ថា…

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​-​សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ការទូត​ដែល​បែកធ្លាយ ហើយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ដោយ​កាសែត​ MAIL ON SUNDAY​ថា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋអាមេរិក លោក​KIM DARROCH​យល់​ថា…

ប្រទេស​អង់គ្លេស​-​សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ការទូត​ដែល​បែកធ្លាយ ហើយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦​កក្កដា​ដោយ​កាសែត​ MAIL ON SUNDAY​ថា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​សហរដ្ឋអាមេរិក លោក​KIM DARROCH​យល់​ថា រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ល្ងីល្ងើ​ហើយ​ដំណើរការ​មិន​រលូន​។

អ្នកការទូត​រូប​នោះ​អះអាង​ថា រដ្ឋការ​លោក​ប្រធានាធិបតី​ត្រាំ​អាច​ផ្ទុះ​បែក​ជា​ភ្លើង​ហើយ​បញ្ចប់​ក្នុង​សភាព​ដ៏​អភ័ព្វ​។ យើង​យល់​យ៉ាង​ច្បាស់​ទៀត​ថា រដ្ឋាភិបាល​នោះ​នឹង​ក្លាយជា​មិនធម្មតា​ដំណើរ​មិនសូវ​រលូន​។ ឯក​អគ្គរាជទូត​អាយុ​៦៥​ឆ្នាំ​រូប​នោះ បើ​តាម​កាសែត​MAIL ON SUNDAY បាន​សរសេរ​ក្នុង​សារ​មួយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​មាន​សតិ​មិន​នឹងន៎​ហើយ​មិន​គ្រប់ទឹក​។

ចំណែក​សារ​មួយទៀត​ស្ដី​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដ៏​ចម្រូងចម្រាស់​របស់​លោក​ត្រាំ​នៅ​អង់គ្លេស​កាលពី​ខែ​មុន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​និង​ក្រុម​របស់​លោក​សុទ្ធតែ​វាយ​ប្ញ​ក តែ​ទោះជា​យ៉ាងណា​អង់គ្លេស​អាច​មិន​ទុក​មុខ​ទុក​មាត់​ឲ្យ​យូរ​ទេ ព្រោះតែ​ការ​ប្រកាន់​គំនិត​គិតដល់​អា​មេ​រិ​ក​មុនគេ​បង្អស់​។

ឯកអគ្គរាជទូត​រូប​នោះ​សរសេរ​ទៀត​ថា​បណ្ដា​ព័ត៌មាន​ពី​ភាព​ច្របូកច្របល់​និង​បណ្ដា​ការ​តស៊ូ​ផ្ទៃក្នុង​ដ៏​សាហាវ ដែល​មាន​ក្នុង​សេត​វិមាន បណ្ដា​ព័ត៌មាន​ក្លែងក្លាយ​FAKE NEWS តាម​លោក​ត្រាំ ភាគច្រើន​កើត​មាន​ទៀងទាត់​។

លោក​KIM DARROCH​ជា​អ្នកការទូត​ម្នាក់​ដែល​មានបទពិសោធន៍​ខ្ពស់​ប្រចាំ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ចាប់ពី​ខែមករា​ឆ្នាំ​២០១៦​មក មុន​ជ័យជម្នះ​របស់​លោក​ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ ក្នុង​សារ​ដ៏​ថ្មី​បំផុត​មួយ​របស់​លោក ទើប​សរសេរ​កាលពី​ថ្ងៃ​ទី​២២​មិថុនា លោក​KIM DARROCH​បាន​រិះគន់​នយោ​បាយ​របស់​លោក​ត្រាំ​លើ​រឿង​អុី​រ៉​ង់ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ជម្លោះ​ដោយ​អាវុធ​មួយ​។ លោក​ថា​លោក​ត្រាំ​ចំពោះ​រឿង​នោះ​ស្ថិត​ក្នុង​ជំហរ​រវើរវាយ​និង​ច្របូកច្របល់ ដោយ​បញ្ជា​ឲ្យ​វាយប្រហារ​អុីរ៉ង់​មុន​ពេល​លុប​ចោល​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ