ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ហេតុ​អ្វី​ដល់​ថ្នាក់​ដុត​ផ្ទះ រួច​បញ្ចប់ជីវិត​បែប​នេះ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​មាន​ជម្លោះ​ក្នុង​គ្រួសារ បុរស​ម្នាក់​បាន​ប្រមូល​សំលៀក​បំពាក់​ក្នុងផ្ទះ​ដុត បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​អស់​មួយ​ខ្នង ហើយ​បុរស​ម្នាក់​នោះ​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៩…

ខេត្តព្រៃវែង​ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រោយ​មាន​ជម្លោះ​ក្នុង​គ្រួសារ បុរស​ម្នាក់​បាន​ប្រមូល​សំលៀក​បំពាក់​ក្នុងផ្ទះ​ដុត បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​អស់​មួយ​ខ្នង ហើយ​បុរស​ម្នាក់​នោះ​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះខ្ទេចអស់​​ខាងលើ​មាន​ទំហំ​៦​ម៉ែត្រ​គុណនឹង​១២​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ដូច​ជា ទូ​ដាក់​សម្លៀក​បំពាក់​ចំនួន​១ ម៉ាស៊ីនត្រជាក់​១​គ្រឿង ទូរទស្សន៍​១​គ្រឿង សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​៣​ម៉ឺន​ដុល្លារ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ឹង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សឿ​ន ឡូត ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៤ កក្កដា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះ​គ្នា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រប​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ស្រាប់តែ​បុរស​ជា​ប្តី​បាន​ប្រមូល​សំលៀក​បំពាក់​ក្នុងផ្ទះ​ដុត​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ខ្ទេច​តែ​ម្តង បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​ផង​ដែរ ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត ហើយ​អគ្គី​ភ័យ​មិន​បាន​ឆ្លង​រាល​ដាល​​ឆេះ​ផ្ទះ​អ្នក​ដទៃ​ឡើយ ។ ព័ត៌មាន​លម្អិត​​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ