៧​យ៉ាង​ដែល​ប្តី​គ្រប់​រូប​ចង់បាន​ពី​ប្រពន្ធ ប៉ុន្តែ​មិន​ចង់​និយាយ​ប្រាប់


មនុស្ស​គ្រប់​គ្នា​តែងតែ​ដឹង​ហើយ​ថា ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​គឺ​មិន​ទាន់​កើត​មាននៅ​ឡើយ​ទេ ទោះបីជា​ទំនាក់ទំនង​ស្នេហា​ដ៏​សប្បាយចិត្ត​បំផុត​នៅ​តែ​បង្កើត​ឡើង​ដោយ​ការ​លះបង់ និង​ការ​ឈ្លោះ​គ្នា​ខ្លះ​ដែរ​។​ប៉ុន្តែ​រឿ​ប៉ុណ្ណឹង​មិន​អាច​ផ្លាស់​ប្តូរ​នូវ​ការ​ពិត​ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​ស្រមៃ​អំពី​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។

មនុស្ស​ស្រី​តែងតែ​ស្រមៃ​ចង់បាន​បុរស​ដ៏​មាន​មន្ត​ស្នេហ៍​ធ្វើ​ជា​គូរ​អនាគត់​ទោះបីជា​សុ​បិ​ន្ត​នោះ​មិន​បាន​ក្លាយទៅជា​ការ​ពិត​ក៏​ដោយ​។ ប៉ុន្តែ​អ្វី​ដែល​អាច​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​គឺថា បុរស​ក៏​មាន​ក្តី​ស្រមៃ​បែប​នេះ​ដែរ​។ ពួក​គេ​តែងតែ​ស្រមៃ​ចង់បាន​ប្រពន្ធ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ជីវិត​ដ៏​អស្ចារ្យ​។ ប្តី​របស់​អ្នក​ប្រហែលជា​មិន​សុំ​អ្នក​ត្រង់​ៗ​ដើម្បី​បំពេញ​ការ​ចង់បាន​របស់​គាត់​នោះ​ទេ ដូច្នេះ​យក​ល្អ ប្រពន្ធ​គួរតែ​ដឹង​អំពី​អ្វី​ដែល​ប្តី​ខ្លួន​ចង់បាន​ហើយ ព្រមទាំង​រៀបចំ​សម្រាប់​គាត់​ដើម្បី​ភាព​រីករាយ​ទៅ​។ ខាងក្រោម​នេះ​គឺជា​រឿង មួយ​ចំនួន​ដែល​ប្តី​អ្នក​តែងតែ​ចង់បាន​ពី​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​មិន​ដែល​ប្រាប់​ឲ្យ​ប្រពន្ធ​ដឹង​នោះ​ទេ​៖

១-ភាព​ភ្ញាក់ផ្អើល​អ្វីមួយ​ដូច​ជា អាហារ​ពេល​យប់​ដ៏​អស្ចារ្យ ការ​ដើរ​កម្សាន្ត ឬ​ការ​ដូរ​តិចតួច​ដែល​អ្នក​ផ្តល់​ឲ្យ
២- មនុស្ស​ប្រុស​ចូល​ចិត្ត និង​ចង់បាន​ប្រពន្ធ​ដែល​ផ្តល់​ភាព​ស្មោះត្រង់​១០០​ភាគរយ​សម្រាប់​ខ្លួន
៣- មានការ​ជជែក​គ្នា​យ៉ាង​ស៊ីជំរៅ​ចំពោះ​ប្រធានបទ​ដែល​អ្នក​ទាំង​ពីរ​ចូល​ចិត្ត​និយាយ​ប្រាប់​គ្នា
៤- ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ល្អ ជា​ពិសេស​នៅ​ពេល​គាត់​ត្រឡប់​មក​ពី​ធ្វើការ​យ៉ាង​នឿយហត់​តែ​ម្តង
៥- មនុស្ស​ប្រុស​គ្រប់​រូប​តែងតែមាន​មោទនៈភាព​នៅ​ពេល​ប្រពន្ធ​របស់​ខ្លួន​ចេះ​ថែរក្សា​ខ្លួនឯង​បាន​យ៉ាង​ល្អ
៦- មិន​ថា​ខ្ញុំ​ឬ​គេ​ទេ តែងតែ​ចូល​ចិត្ត ស្តាប់ និង​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​សប្បាយចិត្ត​
៧- ការ​ផ្តល់​នូវ​ភាព​ជឿជាក់​យ៉ាង​ពេញលេញ​សម្រាប់​គាត់

ប្តី​របស់​អ្នក​ប្រហែលជា​ចង់​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា គាត់​ចង់បាន​រឿង​ទាំងអស់​ខាងលើ​ណាស់ ប៉ុន្តែ​គាត់​នឹង​កាន់តែ​សប្បាយចិត្ត​ខ្លាំង​ទៀត​បើសិនជា​អ្នក​អាច​ធ្វើ​រឿង​មួយ​ចំនួន​នៃ​រឿង​ខាងលើ​នេះ​បាន ហើយ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​នឹង​កាន់តែ​រឹង​មាំ​ជាង​មុន​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ