ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​អាកា​រៈទាំង​នេះ​ គឺ​កំពុង​តែ​ឈាន​ទៅ​រក​ការ​រាំងរដូវ​ហើយ

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​តែ​ឆ្ងល់​ថា​ខ្លួនឯង​កំពុង​តែ​ឈាន​ទៅ​រក​ការ​រ៉ាំ​ង​រដូវ​ឬ​អត់​មែន​ទេ? និយាយ​ដល់​រឿង​នេះ សម្រាប់​​អាយុ​នៃ​ការ​រាំងរដូវ​ជា​មធ្យម​គឺ ៥១​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹង​ឈាន​ដល់​ការ​រ៉ាំ​ង​រដូវ​លឿន​ជាង​នេះ និង​យូរ​ជាង​នេះ​ក៏​មាន​ដែរ​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ឡើង​ចុះ​របស់​អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​រ៉ាំ​ង​រដូវ​អាច​នឹង​ចាប់ផ្តើម​កើត​មាននៅ​អាយុ ៣៥​ឆ្នាំ ដូច្នេះ​ស្ត្រេ​ស​ជា​ច្រើន​អាច​នឹង​មាន​អាកា​រៈ​របស់​វា​មុន​ពេល​កើត​មាន ក្នុង​ពេល…

តើ​អ្នក​កំពុង​តែ​ឆ្ងល់​ថា​ខ្លួនឯង​កំពុង​តែ​ឈាន​ទៅ​រក​ការ​រ៉ាំ​ង​រដូវ​ឬ​អត់​មែន​ទេ? និយាយ​ដល់​រឿង​នេះ សម្រាប់​​អាយុ​នៃ​ការ​រាំងរដូវ​ជា​មធ្យម​គឺ ៥១​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹង​ឈាន​ដល់​ការ​រ៉ាំ​ង​រដូវ​លឿន​ជាង​នេះ និង​យូរ​ជាង​នេះ​ក៏​មាន​ដែរ​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ឡើង​ចុះ​របស់​អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​រ៉ាំ​ង​រដូវ​អាច​នឹង​ចាប់ផ្តើម​កើត​មាននៅ​អាយុ ៣៥​ឆ្នាំ ដូច្នេះ​ស្ត្រេ​ស​ជា​ច្រើន​អាច​នឹង​មាន​អាកា​រៈ​របស់​វា​មុន​ពេល​កើត​មាន ក្នុង​ពេល និង​ក្រោយ​ពេល​រ៉ាំ​ង​រដូវ​ដែរ​។

ដូច្នេះ​តើ​អ្វី​ទៅ​ជា​អាកា​រៈ​នៃ​ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​ពេល​រ៉ាំ​ង​រដូវ​ទៅ?

១-Hot Flashes ៖ នេះ​គឺជា​អាកា​រៈ​នៃ​ការ​រាំងរដូវ​ញឹកញាប់​ជាងគេ​បំផុត​។ វា​គឺជា​អារម្មណ៍​នៃ​ការ​ក្តៅ​ក្នុង​ខ្លួន​ខ្លាំង​ភ្លាម​ៗ​តែ​ម្តង​។ វា​អាច​មាន​រយៈពេល​យូរ​បំផុត​ពីរ​បី​វិនាទី​រហូត​ដល់​ពីរ​បី​ម៉ោង ដែល​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​ទ្រាំទ្រ​ខ្លាំង​ណាស់​។

២-បែកញើស​ពេល​យប់ ៖ ការ​បែប​ញើស​ពេល​យប់​មាន​លក្ខណៈ​ដូច​គ្នា​នឹង Hot Flushes ដែរ គឺ​ពិបាក​​ទ្រាំ​ណាស់​។ រឿង​នេះ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​ក្នុង​ពេល​ស្ត្រី​រាំងរដូវ​។ ការ​បែកញើស​នេះ​ដែរ​ក៏​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​អៀនខ្មាស់​លើ​ភាព​ធំក្លិន​ខ្លួន​ទៀត​ផង​។

៣-រដូវ​មិន​ទៀង ៖ ក្រពេញ​អូ​វ៉ែ​ជា​អ្នក​ផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ន ដែល​អាច​មាន​ភាព​ឡើង​ចុះ​ៗ​ច្រើន​។ ដូច្នេះ​រាល់​វដ្ត​រដូវ​មួយ​ចំនួន​អាច​នឹង​ផលិត​មេជី​វិត​ញី​ដើម្បី​ជ្រុះ​អូ​វ៉ុល តែ​ខ្លះ​ទៀត​ប្រហែលជា​មិន​អាច​ផលិត​មេជី​វិត​ញី​បាន ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ជ្រុះ​អូ​វ៉ុល​បាន​ដែរ​។ ករណី​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀត និង​ខ្លះ​អាច​មាន​រយៈពេល​យូរ​ៗ និង​មក​រដូវ​ច្រើន​ៗ ព្រមទាំង​ខ្លះ​ទៀត​មក​រដូវ​តិច​ៗ​ក៏​មាន​ដែរ។

៤-អារម្មណ៍មិនល្អ ៖ ការ​បាក់ទឹកចិត្ត ថប់​អារម្មណ៍ និង​ភាព​រីករាយ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ​ក្នុង​ពេល​រ៉ាំ​ង​រដូវ​។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​ឆេវឆាវ និង​អារម្មណ៍មិនល្អ​។ ស្ត្រី​ជា​ច្រើន​តែងតែ​ត្អូញត្អែរ​ថា ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​ខ្លួនឯង​ឡើយ ព្រមទាំង​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​ក្នុង​ជីវិត​ជា​ញឹក​ញាប់។

៥-ខ្សោយ​ចំណង់​ផ្លូវភេទ ៖ ស្ត្រី​រ៉ាំ​ង​រដូវ​ភាគច្រើន​តែង​រអ៊ូ​អំពី​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​តែ​ម្តង​។ ការ​រួម​ភេទ​ក៏​ប្រហែលជា​មានការ​ឈឺចាប់​ខ្លាំង​ដែរ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ដែល​នាំ​ឲ្យ​ទ្វារមាស​ស្ងួត​។

៦-មាន​អាកា​រៈ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ៖ ករណី​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ស្ត្រី​នោម​ញឹក និង​ចេះ​តែ​ចង់​នោម​ភ្លាម​ៗ​។

៧-គេង​មិន​លក់ ៖ ស្ត្រី​ក្នុង​ពេល​រាំងរដូវ​តែង​មាន​បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​ក្នុង​ការ​គេង ជា​ពិសេស​ពេល​យប់​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិនមែន​ស្ត្រី​គ្រប់​គ្នា​ក្នុង​ពេល​រ៉ាំ​ង​រដូវ​សុទ្ធតែ​មាន​អាកា​រៈគេង​មិន​លក់​ទាំង​អស់នោះ​ទេ​។

សរុបសេចក្តី​មក បើសិនជា​អ្នក​កំពុង​តែ​មាន​អាកា​រៈ​នៃ​ការ​រ៉ាំ​ង​រដូវ​ដែល​រំខាន​ដល់​ជីវិត​រស់នៅ​ខ្លាំង យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​វាយតម្លៃ និង​ពិភាក្សា​ទៅ​លើ​ជម្រើស​នៃ​ការ​ព្យាបាល​ផង​ទៅ​។ នៅ​ពេល​អ្នក​រ៉ាំ​ង​រដូវ មិនមែន​មាន​ន័យ​ថា អ្នក​មិន​អាច​ផលិត​អ័រម៉ូន​ភេទ​ទៀត​នោះ​ទេ គ្រាន់តែ​ផលិត​តិច​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជា​ច្បាប់ធម្មជាតិ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ