ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​ជំងឺ​ទឹកនោមផ្អែម​ភ្លាម​ៗ ដែល​អ្នក​​មិន​ចាប់អារម្មណ៍​

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ជាងគេ​គឺ​ពីរ​ប្រភេទ ដោយ​ប្រភេទ​ទី​១ មាន​ន័យ​ថា​រាង​កាយ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន ខណៈ​ពេល​ដែល​ប្រភេទ​ទី​២ គឺ​អាំង​ស៊ុ​យ​លី​ន​ត្រូវ​បាន​ផលិត​គ្រប់​ហើយ​តែ​ប្រើ​មិនកើត​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំពោះ​រោគ​សញ្ញា​របស់​ជំងឺ​នេះ​ប្រហែលជា​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ច្បាស់លាស់​នោះ​ទេ​ទាល់តែ​ចេញ​ជា​ផលវិបាក​ហើយ​ទើប​ចេញ​ជា​អាកា​រៈ​ដែល​ត្រូវ​បារម្ភ​។ ចាប់តាំងពី​ជំងឺ​ទឹកនោមផ្អែម​ត្រូវការ​ស៊ីពេល​ច្រើន​មក ការ​ដែល​រក​ឃើញ​ជំងឺ​នេះ​បាន​លឿន វា​នឹង​ផ្តល់​ឱកាស​នៃ​ការ​បង្ការ​ការ​ខូចខាត​សរីរាង្គ​ក្នុង​ខ្លួន និង​ផលវិបាក​បាន​កាន់តែ​ច្រើន​។…

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ជាងគេ​គឺ​ពីរ​ប្រភេទ ដោយ​ប្រភេទ​ទី​១ មាន​ន័យ​ថា​រាង​កាយ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន ខណៈ​ពេល​ដែល​ប្រភេទ​ទី​២ គឺ​អាំង​ស៊ុ​យ​លី​ន​ត្រូវ​បាន​ផលិត​គ្រប់​ហើយ​តែ​ប្រើ​មិនកើត​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំពោះ​រោគ​សញ្ញា​របស់​ជំងឺ​នេះ​ប្រហែលជា​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ច្បាស់លាស់​នោះ​ទេ​ទាល់តែ​ចេញ​ជា​ផលវិបាក​ហើយ​ទើប​ចេញ​ជា​អាកា​រៈ​ដែល​ត្រូវ​បារម្ភ​។

ចាប់តាំងពី​ជំងឺ​ទឹកនោមផ្អែម​ត្រូវការ​ស៊ីពេល​ច្រើន​មក ការ​ដែល​រក​ឃើញ​ជំងឺ​នេះ​បាន​លឿន វា​នឹង​ផ្តល់​ឱកាស​នៃ​ការ​បង្ការ​ការ​ខូចខាត​សរីរាង្គ​ក្នុង​ខ្លួន និង​ផលវិបាក​បាន​កាន់តែ​ច្រើន​។ ដូច្នេះ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ព្រមាន​ជំងឺ​ទឹកនោមផ្អែម​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​ដើម្បី​សុំ​ការ​ប្រឹក្សា និង​ព្យាបាល​។

អាកា​រៈ​រួម​របស់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​និង​ទី​២ ៖

១-ស្រេកទឹក​ជាប់ និង​ស្ងួត​មាត់​ទោះបីជា​អាកាសធាតុ​មិន​ក្តៅ ឬ​មិន​ធ្វើ​ការងារ​ធ្ងន់​ក៏​ដោយ
២- នោម​​ញឹក​ដោយ​មិន​បាន​ញ៉ាំ​ទឹក​ច្រើន
៣- ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​ទោះបីជា​មិន​បាន​តម​អាហារ ឬ​មិន​ញ៉ាំ​អាហារ​ក៏​ដោយ
៤- ឃ្លាន​ខ្លាំង និង​មិន​មាន​អារម្មណ៍​ថា​ឆ្អែត​សោះ​ក្រោយ​ពី​ញ៉ាំ​ច្រើន​រួច
៥- អស់កម្លាំង និង​ខ្សោយ​ទោះបីជា​ញ៉ាំ​អាហារ​ច្រើន​ហើយ​ក៏​ដោយ
៦- មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន និង​ចង្អោ
៧- ស្ពឹក ឬ​មាន​អារម្មណ៍​ឈឺ​ឈៀប​ៗ​នៅ​បាតដៃ និង​ប្រអប់ជើង
៨- ដកដង្ហើម​ធំក្លិន​ផ្អែម​ៗ

អាកា​រៈ​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ៖

១-ភ្នែក​ស្រាប់តែ​ស្រវាំង​ភ្លាម​ៗ ដែល​ម្តង​កើត​ម្តង​បាត់ និង​គ្មាន​កត្តា​ខាងក្រៅ​ចូលរួម​សោះ
២- ស្បែក​ទៅ​ជា​ខ្មៅ​ជា​ពិសេស​តំបន់​ក ឃ្លៀ​ក និង​គ្រ​លាន
៣- របួស ឬ​កន្លែង​ជាំ​ស្បែក​ក្រ​ជា
៤- រមាស់​ស្បែក​នៅ​ជុំវិញ​ទ្វារមាស ឬ​គ្រ​លាន
៥- ឧស្សាហ៍​មានការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត និង​នោម​ញឹក
៦- លិង្គ​មិន​អាច​ឡើង​រឹង
៧- ធាត់​ជ្រុល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ