ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​​ពរ​ពោះ​បាន​៧​ខែ គួរតែ​ប្រយ័ត្ន​ពីរបប​អាហារ​អ្វីខ្លះ?

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របប​អាហារ​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​បាន​៧​ខែ​គួរតែ​ប្រយ័ត្ន​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ពេល​ដែល​អ្នក​បាន​៧​ខែ ជា​ពេលវេលា​ដែល​កូន​កំពុង​តែ​រីក​ធំធាត់​លឿន ដោយ​ត្រូវការ​សារធាតុចិញ្ចឹម ដើម្បី​ផ្គត់ផ្គង់​។ ដូចនេះ អ្នក​ម្តាយ​មិន​គួរ​រើស​អាហារ​ទេ…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របប​អាហារ​ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​បាន​៧​ខែ​គួរតែ​ប្រយ័ត្ន​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ពេល​ដែល​អ្នក​បាន​៧​ខែ ជា​ពេលវេលា​ដែល​កូន​កំពុង​តែ​រីក​ធំធាត់​លឿន ដោយ​ត្រូវការ​សារធាតុចិញ្ចឹម ដើម្បី​ផ្គត់ផ្គង់​។ ដូចនេះ អ្នក​ម្តាយ​មិន​គួរ​រើស​អាហារ​ទេ ដោយ​គួរតែ​ញ៉ាំ​គ្រប់មុខ ហើយ​មិន​តម​អាហារ​អ្វី​ឡើយ​។ ប៉ុន្តែ​អាហារ​ដែល​ផ្អែម​ពេក ជូរ​ពេក ល្វីង​ពេក ហិ​រ​ពេក ឬ​ប្រៃ​ពេក អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ព្រមទាំង​ទារក​ក្នុង​ផ្ទៃ​។

ជា​ពិសេស អ្នក​គួរតែ​ញ៉ាំ​តិច ហើយ​ចែក​ជា​ច្រើន​ពេល ទើប​ក្រះ និង​ពោះវៀន​អ្នក​ដំណើរការ​ល្អ​។

ម្យ៉ាងទៀត អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​ងាយ​រំលាយ ទើប​ក្រពះ​អ្នក​អាច​រំលាយ​បាន​លឿន​។ អ្នក​ក៏​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ដែរ ហើយ​ត្រី សាច់ និង​ស៊ុត​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ​។ ក្នុង​មួយ​អាទិត្យ ទម្ងន់​របស់​អ្នក​មិន​អាច​លើស​ពី​មួយ​គីឡូ​ឡើយ​។ ដូចនេះ អ្នក​ម្តាយ​ដែល​មាន​ផ្ទៃពោះ​៧​ខែ គួរតែ​ជ្រើសរើស​របប​អាហារ​ខាងលើ​នេះ ទើប​ល្អ​ចំពោះ​កូន និង​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ