ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិន​តិច​ជាង​៤០​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​កាន់​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ថា យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិន​តិច​ជាង​៤០​ឆ្នាំ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​កាន់​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ថា យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិន​តិច​ជាង​៤០​ឆ្នាំ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ​ថា ខ្ញុំ​សូម​អរគុណ​ចំពោះ​ជនរួមជាតិ​ដែល​ជូនពរ​ដល់​ខ្ញុំ និង​បារម្ភ​អំពី​សុខភាព​របស់ខ្ញុំ ។

លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​យកចិត្ត​ដាក់​ពី​សំណាក់​គ្រូពេទ្យ​ក្នុង​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ ម៉ោង​សិង្ហ​បូ​រី​គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែង​គ្រេច​ស្មា​ស្តាំ ។ អ្វី​ដែល​បាត់បង់ គឺ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​ផ្អាក​វាយកូនគោល​មួយ​រយៈ​ដែល​ខ្ញុំ​គោរព​តាម​បាន​យ៉ាង​ស្រួល​! ។

ទន្ទឹម​នឹង​ប្រជាជន​ច្រើន​លើសលប់​បន់ស្រន់​ឱ្យ​ខ្ញុំ​ឆាប់​ជា​សះស្បើយ ក៏​មាន​ជន​មួយ​ក្តាប់​តូច លួច​ចូល​មក comment ឬ​បង្ហោះ​តាម Facebook បន់​អោយ​ខ្ញុំ​ឆាប់​ស្លាប់ ឬ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​ទៅ​វិញ ។ សម្ត​ច​តេ​ជោ​ក៏​បាន​គូស​ថា ៖«​ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំងនោះ​វិញ​ថា (​ឈប់​បាន​ឈប់​ទៅ​) ព្រោះ​ការ​ធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​ខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច​សូម​រង់​ចាំជាតិ​ក្រោយ​ទៅ​ចុះ ព្រោះ​យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិន​តិច​ជាង​៤០​ឆ្នាំ​ពេល​ខាង​មុខ ព្រោះ​យមរាជ​ត្រូវការ​ឱ្យ​ខ្ញុំ​នៅ​បន្ត​បម្រើប្រជាជន និង​កំចាត់​ពួក​ក្បត់ជាតិ ដើម្បី​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​បន្ត​ទៅ​ទៀត » ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ