ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​អារ​.​ក​ប្លន់​អ្នក​រត់​ម៉ូតូឌុប រួច​ប្រើ​ល្បិច​​​បំភាន់​​ភ្នែក​ ពេល​នេះ​ចាប់​ជន​ដៃដល់​​បាន​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​យក​កាំបិត​ចាប់​អារ​.​ក​អ្នក​រត់​ម៉ូតូឌុប​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ និង​កំពុង​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​យក​កាំបិត​ចាប់​អារ​.​ក​អ្នក​រត់​ម៉ូតូឌុប​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ និង​កំពុង​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​លោក ឌុ​ច ចំរើន ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា​នេះ ថា ជនសង្ស័យ​ដែល​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូតូឌុប​មួយ​គ្រឿង​កាលពី​ប៉ុន្មាន​ថ្ងៃ​មិន​នេះ ឈ្មោះ មុំ សុ​ខន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

ប្រភព​បន្ត​ថា ស្រង់​ចម្លើយ​សារភាព​ជនសង្ស័យ​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​យក​កាំបិត​ចិតបន្លែ​ដង​ខ្មៅ​១ ពូថៅ​១​ដាក់​ក្នុង​កា​រ៉ុ​ង​ខ្មៅ​១ រួច​សំដៅ​ទៅ​កំពង់​ផែ​ផ្សារ​ក្រោម បន្ទាប់​មក​ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ភ្នំ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយ​ប្រាប់​ថា ទៅ​រក​មិត្ត​ភ​ក្កិ ប៉ុន្តែ​ជិះ​មួយ​ជុំ​ភ្នំ​សន្ទូច រក​ឱកាស​ធ្វើ​សកម្មភាព​មិន​បាន ក៏​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​បន្ត​ដឹក​ទៅ​ផ្លូវ​លេខ​53 សំដៅ​ទៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ។

ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ឃើញ​ឱកាស​ស្ងាត់​ល្អ ក៏​ហៅ​ម៉ូតូឌុប​ឱ្យ​ឈប់ រួច​ប្លន់​យក​ម៉ូតូ​បាន​សម្រេច និង​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​ត្រឡប់​មក​ខេត្តកំពង់ឆ្នាំង​វិញ បាន​ប៉ុន្មាន​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​នគរ​បាន​ចាប់ខ្លួន​បាន​។

ប្រធាន​ការិយាល័យ​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​លោកស្នងការ លោកស្នងការ​រង​បាន​ដាក់​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រកមុខ​សញ្ញា ហើយ​ក៏​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​គួរ​ឲ្យ​សង្ស័យ ខណៈ​ដែល​ជន​សង្ស័យ​រូប​នោះ​មិន​ដែល​មាន​ម៉ូតូ​សោះ​ពី​មុន​មក​។ ពេល​ឃើញ​បែប​នេះ សមត្ថកិច្ច​ក៏​ហៅ​ធ្វើការ​សាកសួរ និង​ឆែកឆេរ​លេខ​តួលេខ​ម៉ាស៊ីន​ម៉ូតូ ឃើញ​ដូច​កាត​គ្រី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ចោរប្លន់​យក​ទៅ ទើប​សម្រេច​ចាប់ខ្លួន​តែ​ម្តង ។

ចំណែក​ម៉ូតូ​ដកហូត​បាន គឺ​ត្រូវ​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ និង​ឈូស​លេខ​ម៉ាស៊ីន​អស់​ខ្លះ រួម​ទាំង​បាញ់​ពណ៌​ថ្នាំ​លើ​ម៉ូតូ ដោយ​កន្លែង​ដើម្បី​បំភាន់​ភ្នែក ។

សូម​រំ​ឮ​កថា ជន​រង​គ្រោះ​ឈ្មោះ លាស់ យ៉ា​ន អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ទី​4 សង្កាត់​​​ខ្សា​ម ក្រុង​កំពង់ឆ្នាំង មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប ត្រូវ​បាន​ជន​ដៃដល់​ខាងលើ ធ្វើ​សកម្មភាព​យក​កាំបិត​ចាប់​អារ​.​ក​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​០១១ មួយ​គ្រឿង បាន​សម្រេច កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។

នៅ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដែល​មក​ដល់​ពេល​នេះ នៅ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​ចំ​ភ្នែក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ