បុគ្គល​ខ្លះ​តែង​សម្គាល់​លាម​កថា​ផ្កា


សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​រមែង​ហើរ​ចូល​ទាំង​ត្រេក​ត្រ​អាស ហើយ​ក៏​ដល់​នូវ​សេចក្ដី​វិនាស​ឆេះកន្ទុយ ឆេះ​ខ្លោច​ស្លាប​រង​ទុក្ខវេទនា​ក្រៃ​លែង យ៉ាងណាមិញ សត្វលោក​ពួក​ខ្លះ​តែង​ចាត់​ខ្លួនឯង​ថា​ជា​អ្នក​គ្រាន់បើ រមែង​សម្គាល់​ភ្លើង​ថា​ជា​របស់​ល្អ​វិសេស​ទៅ​វិញ ដូច​សម្គាល់​លាម​កថា​ជា​ផ្កា​យ៉ាងនោះ​ដែរ ។

ភ្លើងទុក្ខភ្លើងកិលេស​ធំ​ជាងគេ​ដែល​តែង​ដុត​រោល​សត្វលោក​ឱ្យ​រង​ទុក្ខវេទនា​រាល់ថ្ងៃ​គឺ​៖

១-​ភ្លើង​គឺ រាគៈ តែង​ដុត​សត្វ​ទាំងឡាយ​ដែល​ជា​អ្នក​ត្រេកអរ​ជ្រុល​ជ្រប់​ទៅ​ក្នុង​កាម​ឱ្យ​ឆេះ​រោលរាល​ពេញ​ឱរា

២-​ភ្លើង​គឺ ទោសៈ រមែង​ដុត​នរ​ជន​ទាំងឡាយ​ដែល​ជា​អ្នកមាន​ចិត្ត​ព្យាបាទ អ្នក​ខឹង​ច្រើន​ឱ្យ​ដល់​នូវ​សេច​ក្រហល់ក្រហាយ ក្តៅ​ផ្សា​ជា​និច្ច

៣-​ភ្លើង​គឺ​មោហៈ តែង​ដុត​សត្វ​ដែល​ជា​អ្នក​វង្វេង​មិន​ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងឡាយ មានការ​មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ជាដើម ។

វិធី​រំលត់ភ្លើង​ទាំង​បី​នេះ​ព្រះ​អង្គ​ទ្រង់​សម្តែង​ថា រំលត់ភ្លើង​រាគៈ​ដោយ​ចម្រើន​ចិត្ត ឲ្យ​សម្គាល់ថា​ជា​របស់​មិន​ស្អាត​មិនល្អ​។ រំលត់ភ្លើង​ទោសៈ​ដោយ​ធ្វើ​មេត្តាភាវនា គឺ​ការ​ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រី​ទៅ​ក្នុង​ពពួកសត្វ​ទាំងអស់​។ រលត់​ភ្លើង​មោហៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​យក​បញ្ញា​មក​រំលត់ ទើប​កើត​សេចក្តីសុខ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ