ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ប្តឹង​លោក សម រ​ង្ស៊ី ទារ​សំណង​១​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មេធាវី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​ទារ​សំណង​៤​ពាន់​លាន​រៀល ឬ​ស្មើ​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ពាក្យ​ដែល​កោះសន្តិភាព​ទទួល​បាន​បាន​ឲ្យ សហ​មេធាវី​៣​រូប មាន​ដូច​ជា ហាក់ សៀ​ក​លី​, មេធាវី ពេជ្រ​សូ​រិ​យា និង​មេធាវី ចៅ ប៊ុ​ន​ហួ​ន ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្តឹង​ពី សម រង្សី ថ្ងៃខែ​ឆ្នាំ​កំណើត​១០-០៣-១៩៤៩ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ក្រុម​ទី​៣១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​: តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្តឹង​លោក សម រ​ង្ស៊ី ពាក់ព័ន្ធ​ឯកសារ​ពាក់ព័ន្ធ​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Rainsy ។

មេធាវី​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា យោង​តាម​លិខិត​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​«​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ យើងខ្ញុំ​មាន​កិត្តិយស សូម​ជម្រាប​ជូន​លោក​ព្រះរាជអាជ្ញា​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ សម រ​ង្ស៊ី បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់​ខ្លួន​អំពី​ការ​ទទួលមរណភាព​របស់​លោក ហុ​ក ឡង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​មាន​ខ្លឹមសារ​ថា «​ឥឡូវនេះ លោក ឌី វិជ្ជា ដឹង​ច្បាស់​ពី​ឃាតកម្ម​លើ​បិតា​របស់​លោក ។ លោក ឌី វិជ្ជា កំពុង​គិតគូរ​អំពី​ផែនការ​សងសឹក​បិតា​របស់​លោក ។ ផែនការ​នេះ​មានការ​គាំទ្រ​ពី​លោក ស ខេ​ង ពីព្រោះ​លោក ស ខេ​ង ដឹងខ្លួន​ថា​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​ផែនការ​ដក​តំណែង​របស់​គាត់ ឬ​ក៏​កម្ចាត់​គាត់​តែ​ម្តង ដើម្បី​ឲ្យ​កូនប្រុស​បង្កើត​របស់​លោក​ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​ណែ​ត លោក​ហ៊ុន ម៉ា​និ​ត និង​លោក ហ៊ុន ម៉ា​នី មក​បន្តវេន​ពី​លោក​ហ៊ុន សែន ដោយ​មិន​មាន​នរណា​អាច​រារាំង​បាន​ចំពោះ​នយោបាយ​គ្រួសារ​និយម​របស់​លោក​ហ៊ុន សែន​នេះ​។​»

ប្រភព​បាន​បន្ត​ថា ក្រោយមក​ទៀត​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ​សម រ​ង្ស៊ី បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​សមំ​ឡេ​ង​សហរដ្ឋអាមេរិក VOA ដោយ​ក្នុង​បទ​សម្ភាសន៍​នោះ​ឈ្មោះ សម រ​ង្ស៊ី បាន​និយាយ​នូវ​ខ្លឹមសារ​ប្រហាក់ប្រហែល​នឹង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ ។ ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់​កំហុស និង​មួលបង្កាច់​របស់​ឈ្មោះ សម រ​ង្ស៊ី ខាងលើ​នេះ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មានការ​សង្ស័យ​គ្នា និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​អាច​ធ្វើ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល ។

ទ​ង្វើ​ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មោះ សម រង្សី មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់​បំផុសបំផុល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ចលាចល និង​ភាព​វឹកវរ​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បំផ្លិចបំផ្លាញ​ដល់​ស្ថេ​រ​ភាព​នយោបាយ និង​សន្តិភាព​របស់​ជាតិ​ទាំងមូល ។ មេធាវី​គូសបញ្ជាក់​«​សេចក្តី​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ យើងខ្ញុំ​សុំ​ប្តឹង​ឈ្មោះ សម រង្សី និង​សំណូមពរ​ដូច​ខាងក្រោម ៖ ១-​សុំ​ឱ្យ​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ​សម រ​ង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវច្បាប់ ។ ១- ទាមទារ​ឲ្យ​ឈ្មោះ សម រ​ង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​៤,០០០,០០០,០០០ (​បួន​ពាន់​លាន​រៀល​) ដល់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សូម​ជម្រាប​ថា​លោក សម រ​ង្ស៊ី បាន​កំពុង​ជាប់​ពាក្យបណ្តឹង​ជា​ច្រើន​នៅ​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​ទទួល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ចោទ​ថា តុលាការ​នៅ​កម្ពុជា ជា​តុលាការ​តេ​ឡេ​ទៅ​វិញ ។ លោក សម រ​ង្ស៊ី មិន​ដែល​ឲ្យ​តម្លៃ​ចំពោះ​ស្ថាប័ន​តុលាការ​កម្ពុជា​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ