ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ដើរ​តាម​ផ្លូវ​ហៅ​ចូល​ហូប មិន​អរ​គុណ បែរជា​ចោទ​ទៅ​វិញ​​… ផ្អើល​ពោធិ៍​សែន​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា ជន​រង​គ្រោះ​ឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ​ក៏​ចូល​ហូប ក្រោយ​ពី​ហូប​ហើយ​ក៏​ទៅ​បាត់ មួយសន្ទុះ​បុរស​នេះ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​បើក​មក​ពីក្រោយ​ចោទ​ថា រថយន្ដ​បើក​ដេញ​បុក ខឹង​ពេក​ក៏​យក​ដំបង​វាយ​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ​រង​ការ​ខូចខាត​អស់​១​ផ្ទាំង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១០​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា ជន​រង​គ្រោះ​ឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ​ក៏​ចូល​ហូប ក្រោយ​ពី​ហូប​ហើយ​ក៏​ទៅ​បាត់ មួយសន្ទុះ​បុរស​នេះ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​បើក​មក​ពីក្រោយ​ចោទ​ថា រថយន្ដ​បើក​ដេញ​បុក ខឹង​ពេក​ក៏​យក​ដំបង​វាយ​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ​រង​ការ​ខូចខាត​អស់​១​ផ្ទាំង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​នេះ ឈ្មោះ ផា​ន ចំណាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ សុខ រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT 6111 មុខរបរ​នៅផ្ទះ រស់​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ ពួក​គាត់​ផឹកស៊ី​នៅផ្ទះ​បងប្អូន​គាត់ ដោយ​មាន​គ្នា​ប្រមាណ​៥​នាក់ បន្ទាប់​មក​ឃើញ​ជន​បង្ក​ខាងលើ​ដើរ​នៅ​តាម​ផ្លូវ​ក៏​ហៅ​ចូល​ហូប​ជាមួយ ហើយ​ជន​បង្ក​នោះ​ចូល​ផឹក​រួច​បាន​ដើរ​ចេញ​បាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក​ពេល​ចប់​កម្មវិធី គាត់​ក៏​រ៉ី​យ៉ែ​រ​រថយន្ត​ដើម្បី​ដឹក​ធុងបាស​ទៅ​ផ្ទះ​វិញ ដោយ​បាន​បើក​អែប​នឹង​ជន​បង្ក ស្រាប់តែ​ជន​បង្ក​យក​ដំបង​វាយ​ទៅ​លើ​កញ្ចក់​រថយន្ត​របស់​គាត់ បណ្តាល​ឲ្យ​បែក​មួយ​ផ្ទាំង​ខាងក្រោយ ក្រោយ​ម​មក​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ជន​បង្ក​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ខាងលើ​ហើយ ដោយ​ភាគី​រង​គ្រោះ​មិន​ប្តឹងប្តល់​អ្វី​ឡើយ គ្រាន់តែ​សុំ​ឱ្យ​ជន​បង្ក​ជួយ​ជួសជុល​សង​វិញ ហើយ​ជន​បង្ក​មិន​មាន​ដំណោះស្រាយ​ទៀត សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ទុក​មួយ​យប់​សិន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ