ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហ្វូងគោ​ទៀត​ហើយ​! កំពុង​បង្ក​ការ​ព្រួយបារម្ភ​នៅ​តាម​ផ្លូវ​ចោម​ចៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​ហ្វូងគោ​ដើរ និង​ដេក​យ៉ាង​អនាធិបតេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​ផ្លូវ​ចោម​ចៅ មុខ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកដំណើរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​ហ្វូងគោ​ដើរ និង​ដេក​យ៉ាង​អនាធិបតេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​ផ្លូវ​ចោម​ចៅ មុខ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកដំណើរ ហើយ​គេ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ណា​ឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ហ្វូងគោ​ទាំងនេះ​មិនមែន​ទើបតែ​ឃើញ​នៅ​ទី​នេះនោះ​ទេ គឺ​គេ​ឃើញ​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ហ្វូងគោ​ទាំងនេះ​ដើរ និង​ដេក​យ៉ាង​អនាធិបតេយ្យ​ទាំងថ្ងៃទាំងយប់​តាម​ផ្លូវ​លើ​ខឿន​ទ្រូងផ្លូវ មិនដឹង​ថា​គេ​ទុក​គ្រាន់​បង្អួត​ភ្នែក​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឆ្លងកាត់ ឬ​យ៉ាងណា​នោះ​ទេ ។

តែ​អ្វី​ជា​ក្តី​ព្រួយបារម្ភ​នោះ​គឺ​សុវត្ថិភាព​ចរាចរណ៍​អ្នកដំណើរ​ឆ្លងកាត់ ព្រោះ​អាច​ប្រឈម និង​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗកើតឡើងជាយថាហេតុ​ ខណៈ​ដែល​គ្មាន​ម្ចាស់​អើពើ និង​លែងគោ​យ៉ាង​អ​នា​ធិ​ប​តេយ្យ​​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ