ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​! ខ្យល់​កន្ត្រាក់​ខ្ទេចខ្ទី​ផ្ទះ​ពលរដ្ឋ​អស់​ជា​ច្រើន និង​មាន​មនុស្ស​ស្លា.ប់​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​៨​ស្រុក -​ក្រុង បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​៩៩​ខ្នង និង​បណ្តាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​៨​ស្រុក -​ក្រុង បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​៩៩​ខ្នង និង​បណ្តាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​៨​ស្រុក​-​ក្រុង​ហើយ​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​៩៩​ខ្នង ក្នុង​នោះ​ខូចខាត​ធ្ងន់​១៦​ខ្នង មាន​សាលារៀន​១​ខ្នង ជ​ម្រុ​កស្រូវ​២​ខ្នង ប៉ើង​ស័ង្កសី​១,០៧២​សន្លឹក ក្បឿង​១៥០​សន្លឹក ខូចខាត​ឈើ​ផ្លាន​១៨​ដើម និង​បណ្តាល​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដោយ​បាកជើង​ឆ្វេង ។

ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៨ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់ និង​ខូចខាត​ផ្ទះសំបែង​មាន ១-​ស្រុក​ថ្មពួក ប៉ះពាល់​២​ឃុំ ខូចខាត​ផ្ទះ​ចំនួន​២១​ខ្នង ខូចខាត​ធ្ងន់​មាន​៧​ខ្នង ប៉ើង​ស័ង្កសី​ខូច​២៤០​សន្លឹក មាន​ឃុំ​គោក​កឋិន ប៉ះពាល់​ខូចខាត​២០​ខ្នង ខូច​ធ្ងន់​៦​ខ្នង ឃុំ​គោក​រមៀត​ប៉ះពាល់​១​ខ្នង ខូចខាត​ធ្ងន់ ។ ២- ស្រុក​ស្វាយចេក​ប៉ះពាល់​២១​ខ្នង មាន​ជ​ម្រុ​កស្រូវ​២​ខ្នង ខូចខាត​ស័ង្កសី​៣៥៨​សន្លឹក មាន​ឃុំ​ស្លរ​ក្រាម​ប៉ះពាល់​៩​ខ្នង ឃុំ​ផ្គាំ​ប៉ះពាល​៥​ខ្នង ឃុំ​ទ្រាស​ប៉ះពាល់​២​ខ្នង ឃុំ​រលួស​ប៉ះពាល់​០១​ខ្នង ឃុំ​ស្វាយចេក​ប៉ះពាល់​១​ខ្នង ឃុំ​តា​ផូ​ប៉ះពាល់​៣​ខ្នង ។

៣- ក្រុង​ប៉ោយ​ប៉ែ​ត​ប៉ះពាល់​៦​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​៩០​សន្លឹក ប៉ះពាល់​សង្កាត់​និមិត្ត​ខូចខាត​៣​ខ្នង សង្កាត់​ផ្សារ​កណ្តាល​ប៉ះពាល់​០៣​ខ្នង និង​បណ្តាល​ស្លាប់​ម្នាក់ ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​អោយ​ជណ្តើរ​ដែក​ដែល​បញ្ឈរ​ចោល និង​សសរ​ផ្ទាំង​ប៉ាណូ​ស្លាក់​យីហោ​ផា​រ៉ា​មិ​ក នៅ​មុខ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​ដួល​សង្កត់​ចំ​ក្បាល បណ្តាល​របួសធ្ងន់​បញ្ជូន​ដល់​មន្ទីរពេទ្យ​ដាច់ខ្យល់​ស្លាប់ ។ ៤- ស្រុក​ព្រះនេត្រព្រះ​ប៉ះពាល់​ខូចខាត​១៣​ខ្នង ខូចខាត​ធ្ងន់​៩​ខ្នង ខូចខាត​ស័ង្កសី​១៥២​សន្លឹក ដែល​ប៉ះពាល់​ឃុំ​ជប់​វ៉ា​រី និង​បណ្តាល​របួស​ស្ត្រី​ធ្ងន់ ដោយ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក បណ្តាល​ឲ្យ​តូប​ធ្វើ​អំពី​ដែក​ប៉ើង​សង្កត់ បណ្តាល​ឲ្យ​បាក់ជើង​ខាងឆ្វេង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ។

៥- ស្រុក​មង្គល​បូ​រី​ប៉ះពាល់​១​ខ្នង ប៉ើង​ស័ង្កសី​ខូចខាត​២៤​សន្លឹក នៅ​ឃុំ​បត់​ត្រង់ ។ ៦-​ក្រុង​សិរី​សោភ័ណ​ប៉ះពាល់​៩​ខ្នង ប៉ើង​ស័ង្កសី​១២៧​សន្លឹក បាក់​ផ្លាន​១៤​ដើម មាន​សង្កាត់​កោះ​ពង​សត្វ​៣​ខ្នង សង្កាត់​អូរ​អំបិល​២​ខ្នង សង្កាត់​ទឹកថ្លា​១​ខ្នង សង្កាត់​ព្រះ​ពន្លា​១​ខ្នង សង្កាត់​ម្កាក់​១​ខ្នង ។ ៧- ស្រុក​ភ្នំស្រុក​ប៉ះពាល់​ចំនួន​២៨​ខ្នង ផ្ទះ​២៧​ខ្នង និង​សាលារៀន​១​ខ្នង ប៉ើង​ដំបូល​ខូចខាត​ស័ង្កសី​៦១​សន្លឹក បាក់​ថ្លាន​៤​ដើម ។ ៨- ស្រុក​អូរ​ជ្រៅ​ប៉ះពាល់​១​ខ្នង ប៉ើង​ស័ង្កសី​២០​សន្លឹក នៅ​ឃុំ​អូរ​បី​ជាន់ ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​សាលារៀន បណ្តាល​ខូចខាត​អស់​៩៩​ខ្នង ធ្ងន់​១៦​ខ្នង បណ្តាល​ស្លាប់​បុរស​កម្មករ​សំណង់​ម្នាក់ ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជណ្តើរ​ដែក​ដួល​សង្កត់​បណ្តាល របួសធ្ងន់​រហូត​ដល់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្ត្រី​ម្នាក់​ផ្ទះ​បាក់​សង្កត់ បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង ហើយ​ត្រូវ​បាន​ចុះ​សួរ​សុខ​ទុក និង​នាំ​យក​ថវិការ​ចូលរួម​រំលែក​ទុក​ដល់​គ្រួសារ​សព​និង​ជួយ​ដល់​ជន​រង​គ្រោះ​បណ្តាល​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​ថា​៖ នេះ​ជា​ការ​ណែនាំ​ខ្ពស់​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដែល​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​កំពុង​ចុះ​ជួយ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំង​៨​ស្រុក​-​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ