ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាន់​កាន់តែ​ខ្លាំង​ទុក្ខ​កាន់តែ​ធំ

4 ឆ្នាំ មុន

កុំថា​ឡើយ​សាមញ្ញ​ជន គឺ​មនុស្ស​ធម្មតា សូ​ម្បី​តែ​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​នៃ​សេចក្តី​ទុក្ខ​នេះ​ផង​ដែរ​ដូច្នេះ​ពិតជា​មិន​មាន​បុគ្គល​ណា អាច​គេច​រួច​ពី​សភាវ​ទុក្ខ​នេះ​បាន​ទេ ។ បើ​និយាយ​ពី​សេចក្តី​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​ជា​ទុក្ខ​ដ៏​ខ្លាំងក្លារ​ស់រង​ក្តី​ក្តៅក្រហាយ​សព្វប្រការ ។ ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ដូច​ជា ការ​ប្រកាន់​ថា គេ​ជេរ​អញ…

កុំថា​ឡើយ​សាមញ្ញ​ជន គឺ​មនុស្ស​ធម្មតា សូ​ម្បី​តែ​ព្រះអរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​នៃ​សេចក្តី​ទុក្ខ​នេះ​ផង​ដែរ​ដូច្នេះ​ពិតជា​មិន​មាន​បុគ្គល​ណា អាច​គេច​រួច​ពី​សភាវ​ទុក្ខ​នេះ​បាន​ទេ ។

បើ​និយាយ​ពី​សេចក្តី​ទុក្ខ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​ជា​ទុក្ខ​ដ៏​ខ្លាំងក្លារ​ស់រង​ក្តី​ក្តៅក្រហាយ​សព្វប្រការ ។ ទុក្ខ​ដែល​កើត​ពី​ឧបាទាន​ដូច​ជា ការ​ប្រកាន់​ថា គេ​ជេរ​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ បុគ្គល​ឯណោះ​ធ្លាប់​លើកតម្កើង​សរសើរ​អញ អ្នក​នោះ​ស្អប់​អញ អ្នក​នោះ​ប្រទូស្ត​អញ អ្នក​នោះ​វាយ​អញ​យ៉ាងនេះ​ជាដើម ជា​ហេតុ​នាំ​ឱ្យ​កើតទុក្ខ​តាម​ផ្លូវចិត្ត​ក្រៃ​លែង​។

សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិតជា​មិន​មាន​ឡើយ តែបើ​គិត​ប្រកាន់ វា​ក៏​មក​ដល់​ភ្លាម គឺ​រឹតតែ​ប្រកាន់ រឹតតែ​កើតទុក្ខ យ៉ាងនេះ​ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។

ការ​រំលត់​ឧបាទាន សត្វលោក​គួរ​ចម្រើន​មេត្តាចិត្ត ជា​ចិត្ត​ត្រជាក់ ផ្សាយ​មេត្តាចិត្ត​ដល់​សព្វ​សត្វ​ឱ្យ​រស់នៅ​ជា​សុខ ជា​សត្វ​មិន​មាន​ពៀរ​នឹង​គ្នា នេះ​ជា​ចំណែក​បុណ្យ​ដ៏​ធំធេង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ