ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ស្ទុះ​ឡើង​យក​កណ្ដៀវ​គំរាម​អារ​.​ក​បុរស​ម្នាក់​ធ្វើ​ឲ្យ​គាត់​ស្ទើរ​គាំងបេះដូង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋម បុរស​ម្នាក់​ជា​តៃកុង​អ៊ិ​ច​ស្កា​វិច​ទ័​រ ខណៈ​កំពុង​បើក​បញ្ជា​កាយ​ដី ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ពុំ​ដឹង​មាន​មូលហេតុ​អ្វី​ឡើង​មក រួច​យក​កណ្ដៀវ​គម្រាម​អារ​.​ក ធ្វើ​ឲ្យ​តៃកុង​ភ័យ​ស្លន់ស្លោ រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ចាប់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋម បុរស​ម្នាក់​ជា​តៃកុង​អ៊ិ​ច​ស្កា​វិច​ទ័​រ ខណៈ​កំពុង​បើក​បញ្ជា​កាយ​ដី ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ពុំ​ដឹង​មាន​មូលហេតុ​អ្វី​ឡើង​មក រួច​យក​កណ្ដៀវ​គម្រាម​អារ​.​ក ធ្វើ​ឲ្យ​តៃកុង​ភ័យ​ស្លន់ស្លោ រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ចាប់ខ្លួន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ នៅ​ចុង​ព្រែក​ឌុ​ច ភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បានបន្ត មន្ដ្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហាក់ វែង អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វុ​ទ្ធី កុសល់ អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ។

ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន កណ្តៀវ​ដង​ឈើ​ចំនួន​១ ចំណែក​ប្រភព​ដដែល​បន្ដ​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​កំពុង​តែ​បើក​អ៊ិ​ច​ស្កា​វិច​ទ័​រកា​យ​ដី ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ បាន​ដើរមក​ដោយ​ដៃ​កាន់​កណ្តៀវ រួច​ឡើង​លើ​អ៊ិ​ច​ស្កា​វិច​ទ័​រ​ចាប់​ជន​រង​គ្រោះ​អារ​.​ក ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រើ​បម្រាស់ រួច​ក៏​រត់​ទៅ​អោយ​គេ​ជួយ និង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ។ករណីនេះយើងមិនទាន់ដឹងថា មកពីមូលហេតុអ្វីឡើយបានជាគាត់យកកណ្តៀវទៅរកអារ.កបុរសម្នាក់ដែលជាតៃកុងបែបនេះ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​ព្រែក​អំបិល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ