ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Appleកំពុងធ្វើការ​លើiPad ដែល​អាច​បត់​បានទៀត?

4 ឆ្នាំ មុន

​យោង​តាម​របាយការណ៍​ថ្មី​របស់ IHS Markit បានឱ្យ​ដឹង​ថា​ ឆ្នាំ​២០១៩ មិនមែន​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ទូរស័ព្ទ​ដែល​អាច​បត់​ចូល​គ្នា​បាន​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Apple គ្រោង​នឹង​ព្យាយាម​ផលិត​ឧបករណ៍​ថេ​ប្លេ​ត​ដែល​អាច​បត់​ចូល​គ្នា​បាន​របស់​ខ្លួន ។…

​យោង​តាម​របាយការណ៍​ថ្មី​របស់ IHS Markit បានឱ្យ​ដឹង​ថា​ ឆ្នាំ​២០១៩ មិនមែន​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ទូរស័ព្ទ​ដែល​អាច​បត់​ចូល​គ្នា​បាន​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Apple គ្រោង​នឹង​ព្យាយាម​ផលិត​ឧបករណ៍​ថេ
​ប្លេ​ត​ដែល​អាច​បត់​ចូល​គ្នា​បាន​របស់​ខ្លួន ។

ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Huawei ទាំង​ពីរ​នេះ ​បាន​ពន្យារ​​ពេល​ទូរស័ព្ទ​ដែល​អាច​បត់​បាន​របស់​ពួក​គេ ​ដោយសារ​តែ​បញ្ហា​ទាក់ទង​នឹង​អេ​ក្រង់​បង្ហាញ ប៉ុន្តែ​បញ្ហា​នេះ ​វា​នឹង​មិន​បញ្ឈប់​ក្រុមហ៊ុន Apple មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​នោះ​ទេ ។ គំនិត​នៃ​ការ​ផលិត iPad Mini ដែល​អាច​បត់​បាន​បង្កើត​បានជា​អ្រេ​ង់​ដែល​មាន​ទំហំ​ដូច iPad Pro ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​បើសិនជា Apple អាច​ធ្វើ​បាន​យើង​ពិតជា​ចង់​ឃើញ​វា​ណាស់ ។

យោង​តាម​របាយការណ៍​បាន​បង្ហាញ​ថា ​ទ្រង់ទ្រាយ​ដែល​អាច​បត់​ចូល​គ្នា​បាន គឺ​មិនមែន​គ្រប់​ថេ​ប្លេ​ត​ថ្មី​ទាំងអស់​របស់ Apple នោះ​ទេ ។ IHS Markit ក៏​ជឿជាក់​ផង​ដែរ​ថា ​ឧបករណ៍​ថ្មី​នេះ ​នឹង​រួម​បញ្ចូល​នូវ 5G radios ថ្មី​សម្រាប់​ប្រើ​ជាមួយ​កា​រត​ភ្ជាប់​ទិន្នន័យ​ចល័ត​លឿន ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ ជាមួយនឹង iPhone 5G វា​ទំនងជា​មិន​មក​ដល់​ឆ្នាំ ២០២០ទេ ហើយ​វា​ក៏​មិន​ទំនង​ដែល​ថា​ យើង​នឹង​បានឃើញ​ថេ​ប្លេ​ត​នេះ​មុន​ពេល​នោះ​។ យើង​មាន​សេចក្តី​រីករាយ​ដែល​ឃើញ​ក្រុម​ហ៊ុន Apple ប្រកាន់​ជំហរ​ថា iPad ដែល​អាច​បត់​ចូល​គ្នា​បាន​គឺជា​វិធី​មួយ​ជា​ជាង​ការ​បង្កើត​ទូរស័ព្ទ iPhone ដែល​អាច​បត់​ចូល​គ្នា​បាន ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ