ខេត្តកណ្តាល៖ ករណីហិង្សាមួយបានកើតឡើងលៀព្រះសង្ឃមួយអង្គរងរបួស ក្រោយជនដៃដល់ជាកូន សិស្សលោកយកចបកាប់វាយ ដោយសារខឹងបានស្តីបន្ទោសរឿងមិនទៅទិញសាប៊ូ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៥ កក្កដា នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ស្ថិតចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍ឱ្យដឹងថា ព្រះអង្គរងគ្រោះ ព្រះនាម ឃីន ខុនណា អាយុ៣៤ឆ្នាំ គង់នៅទីអារាមវត្តស្តៅកន្លែងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កកណ្តាល រងរបួសលើផ្ទៃមុខខាងស្តាំក្រោមភ្នែក១កន្លែង និងដៃខាងស្តាំ៣កន្លែង ។ រីឯជនសង្ស័យឈ្មោះផល សំណាង ហៅសិង្ហា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បច្ចុប្បន្ន ជាកូនសិស្សលោកស្នាក់នៅក្នុងទីអារាមវត្តស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលស្រុកកៀនស្វាយថា នៅមុនពេលកើតហេតុដូចខាងលើ ព្រះអង្គព្រះនាមឃីន ខុនណា បានប្រើជនសង្ស័យជាកូនសិស្សទៅទិញសាប៊ូម្សៅ តែជនសង្ស័យមិនទៅទេ ។ ពេលនោះ ព្រះអង្គបានស្តីបន្ទោសទៅលើជនសង្ស័យ ស្រាប់តែជនសង្ស័យខឹងបានយកចបកាប់វាយ បណ្តាលឱ្យរងរបួសតែម្តង ។ (សម្រួល ដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ