ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ចោទ​មន្ត្រី​មួយ​ចំនួនព្យាយាម​ជួយ​បិទបាំង​ទីតាំង​ល្បែង​​​២​កន្លែង

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ មហាជន​ស្ទើរ​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​នៅ​ក្នុង​ក្រុង​បាត់ដំបង កំពុង​មានការ​សង្ស័យ​ទៅ​លើ​ម​ន្ទ្រី​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ថា ​បាន​និង​កំពុង​ព្យាយាម​ជួយ​បិទបាំង​នូវ​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​២​កន្លែង ដែល​បើក​ដំណើរការ​យ៉ាង​លូន​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មិន​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​បង្អើល​ម្ដងណា​សោះ​ ។​ ​មិនតែប៉ុណ្ណោះ​ទីតាំង​១…

​ខេត្តបាត់ដំបង​ ៖ មហាជន​ស្ទើរ​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​នៅ​ក្នុង​ក្រុង​បាត់ដំបង កំពុង​មានការ​សង្ស័យ​ទៅ​លើ​ម​ន្ទ្រី​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ថា ​បាន​និង​កំពុង​ព្យាយាម​ជួយ​បិទបាំង​នូវ​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​២​កន្លែង ដែល​បើក​ដំណើរការ​យ៉ាង​លូន​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មិន​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​បង្អើល​ម្ដងណា​សោះ​ ។​ ​មិនតែប៉ុណ្ណោះ​ទីតាំង​១ ក្នុង​ចំណោម​ទីតាំង​ទាំង​២​នាក់​នេះ អ្នក​ប្រព្រឹត្ត​ល្បែង​អាវ៉ាសែ​ទាំងនោះ ត្រូវ​គេ​រាយ​ការ​ណ៍ថា សមាសភាព​អ្នក​ញៀន​នឹង​ល្បែង​ទាំងនោះ​សុទ្ធសឹង តែ​ជា​មន្ត្រីរាជការ ដែល​ជិះ​រថយន្ត​ស៊េរី​ទំនើប​ៗ​ពាក់​ស្លាក​លេខ​អង្គភាព​រដ្ឋ​ស្ទើរ​គ្រប់​ស្ថាប័ន​ទៅ​ចត​នៅ​ក្នុង​ទីតាំង​ល្បែង​នោះ​ទៀត​ផង​។

​ប្រភព​ឱ្យ​ដឹង​ថា ទីតាំង​ទី​១-នៅ​ខាងក្រោយ​«​វត្ត​កណ្ដឹង​» ដែល​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​វត្ត​គរ ក្រុង​បាត់ ដំបង ដែល​មាន​បុរស​ម្នាក់​ឈ្មោះ​ចិត្រ ជា​អ្នកគ្រប់គ្រង​។ បន​ល្បែង​មួយ​នេះ​ មាន​ភ្នាល់​ល្បែង​កីឡា និង​ល្បែង​បញ្ជល់មាន់​តាម​«​អន​ឡាញ​» ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ ដែល​មាន​មនុស្ស​ច្រើន​កកកុញ​ក្នុង​មួយ​ថ្ងៃ​ៗ​ទៅ​ភ្នាល់​ល្បែង និង​រថយន្ត​ម៉ូតូ​ចត​ត្រៀម​ត្រា​នៅ​ទីនោះ ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ​ដែនដី ឬ សមត្ថកិច្ច​ក្នុង​អង្គភាព​ណាមួយ​ឡើយ​។ បើ​តាម​ប្រភព​ព័​ត៌មាន​ថា ទីតាំង​របស់​លោក​ចិត្រនេះ មាន​មន្ត្រី​នគរបាល​ខិលខូច​មួយ​ចំនួន​ចាំ​ការពារ​យ៉ាង​រឹង​ម៉ាំ​ទៀត​ផង​។

​ដោយឡែក​ ទីតាំង​ទី​២-ដែល​គេ​មើលឃើញ​ច្បាស់​ក្រឡែត​ថា មាន​រថយន្ត​ស៊េរី​ទំនើប​ៗ ពាក់​សុទ្ធតែ​ស្លាក​លេខ « រដ្ឋ​, នប​, ខម » ផង​នោះ គឺ​មា​នទី​តាំងនៅ​ខាងលិច​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ដែល​ទីតាំង​នេះ​ជ​ក្រ​ក្រោម​ស្លាក​«​ស្នូរ​ឃ័​រ​»​។

ប្រភព​ពី​អ្នក​ធ្លាប់​ចូល​លេងល្បែង​នៅ​ទីនោះ និង​មន្ត្រី​មួយ​ចំនួន​ផង បាន​ខ្សិ​ប​ប្រាប់​ថា នៅ​ទីនោះ​មាន​«​ស្នូរ​ឃ័​រ​» លេង​នៅ​ខាង​មុខ រីឯ​ល្បែង​បៀរ​ល្បែង​ក្ដាម​ឃ្លោក​លេង​តាម​«​អន​ឡាញ​» ឬ ល្បែងភ្នាល់​ដទៃ​ទៀត គេ​ប្រមូលផ្ដុំ​គ្នា​លេង​នៅ​អគារ​ខាងក្រោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា អ្នកលេង​ល្បែង​នៅ​ទីនោះ​មាន​ភាព​កក់ក្ដៅ​ខ្លាំង​ណាស់ បើ​ទោះជា​ចាញ់​ឈ្នះ​រាប់​លាន​រៀល​ក៏​គ្មាន​បញ្ហា ហើយ​ក៏​រំខាន​ពី​សមត្ថកិច្ច​នៅ​អង្គភាព​ណា​ដែរ ព្រោះ​អ្នក​ដែល​ញៀន​នឹង​ល្បែង​នៅ​ទីនោះ​ស្ទើរ​៩០% សុទ្ធ​សឹង​ជា​មន្ត្រីរាជការ​ដែល​មាន​សមាសភាព​មក​ពី​គ្រប់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង​។​

​ដូច្នេះ​ហើយ​ទើប​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​ទៅ​ក្បែរ​។ គេ​មិន​ទាន់​ដឹង​ថា តើ​លោក​អភិបាលខេត្ត ឬ លោកស្នងការ​ខេត្ត ឬ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ជ្រាប​អំពី​ទីតាំង​ល្បែង​ដែល​ពពាក់ពពូន​ទៅ​ដោយ​មន្ត្រីរាជការ​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ បានជា​មិន​ដែល​មាន​ផែនការ​ណ៏​ចុះ​ទប់ស្កាត់​ឬ​ចុះ​បង្ក្រាប​ម្ដងណា​សោះ ?​។​

​ដោយសារ​តែ​ការ​ពពាក់ពពូន​របស់​មន្ត្រីរាជការ​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​ល្បែងស៊ីសង​ខាងលើ​នេះ​ហើយ ទើប​កន្លង​មកនេះ មាន​ប្រជាពលរដ្ឋ រួម​ទាំង​មន្ត្រី​មួយ​ចំនួន​ផង បាន​ធ្វើការ​រិះគន់​ជា​បន្តបន្ទាប់​អំពី​សកម្មភាព​ក្រុម​មន្ត្រី​ញៀន​ល្បែងស៊ីសង ដែល​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ និង​ការ​មិន​អើពើ​របស់​ថ្នាក់ដឹកនាំ ដែល​ផ្ទុយ​ពី​ការ​ប្រឹងប្រែង​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ
«​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​របស់​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បើ​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ខេត្ត​មិន​ព្រម​យកចិត្តទុកដាក់​បែប​នេះ គោលនយោបាយ​«​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» នេះ​នឹង​មិន​អាច​ទ​ទូល​បាន​ជោគជ័យ​ឡើយ​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ