ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹកJose Mourinho ទៅ​ជួប​អ្នកមាន​ជាងគេ​នៅ​ចិន​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ជើង​ចាស់ Jose Mourinho បាន​ទៅ​ជួប​ជាមួយនឹង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន លោក Hui…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ជើង​ចាស់ Jose Mourinho បាន​ទៅ​ជួប​ជាមួយនឹង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន លោក Hui Ka Yan ដើម្បី​និយាយ​ពី​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​វិញ ដែល​អាច​នឹង​ទៅ​កាន់​តំណែង​ក្នុង​ក្លិប Guangzhou Evergrande និង ក្រុម​ជម្រើស​ជាតិចិន​។

រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ talkSPORT បាន​បង្ហាញ​ពី​ជំនួប​រវាង​លោក Mourinho ជាមួយនឹង​លោក Hui Ka Yan ដែល​ជា​អ្នកលេង​ធ្លោ​ក្នុង​វិស័យ​បាល់ទាត់​ចិន​។ លោក Hui គឺជា​ម្ចាស់​ក្រុមហ៊ុន Evergrande ដែល​ជា​តែងតែ​ផ្តល់​ប្រាក់​ទៅ​ឱ្យ​ក្លិប​បាល់ទាត់ Guangzhou Evergrande និង ប៉ង​ចង់​ធ្វើ​ឱ្យ​បាល់ទាត់​ចិន​ល្បី​ដល់​អឺរ៉ុប​។

មហាសេដ្ឋី​ខាង​ផ្នែក​អភិវឌ្ឍ​អចលនទ្រព្យ​រូប​នេះ មាន​បំណង​ចង់ឱ្យ​ប្រទេស​ចិន​ឡើង​ដល់ World Cup និង លេង​ដោយ​មាន​កិត្តិយស​។ នៅ​ពេល​ថ្មី​ៗ​នេះ លោក​បាន​ទៅ​ជួប​ជាមួយនឹង លោក Mourinho ដែល​ជា​អតីត​គ្រូបង្វឹក​ក្លិប Chelsea និង Manchester United ដើម្បី​និយាយ​ពី​ការ​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្លិប Guangzhou Evergrande និង ក្រុម​ជម្រើស​ជាតិចិន​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​លោក Mourinho ព្រម​ទទួល​ឬ​ក៏​អត់ ឬ​ក៏​ទទួល​មួយ​អត់​មួយ​។

ការ​ទិញ​យក​គ្រូបង្វឹក​ល្អ​ៗ​ទៅ​ក្លិប​បាល់ទាត់​ចិន បាន​ធ្វើ​ឱ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា ចិន​ពិតជា​មាន​មហិច្ឆតា​ធំ​មែន ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​។ នា​ពេល​បច្ចុប្បន្ន​មាន​គ្រូបង្វឹក​ល្បី​ៗ​ជា​ច្រើន​បាន​មក​កាន់​តំណែង​នៅ​ចិន ដែល​មាន​ដូច​ជា លោក Fabio Capello និង Sven-Goran Eriksson ជាដើម​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ