ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បិសាច​ក្រហម​នឹង​បន្តដំណើរ​ជាមួយ Axel Tuanzebe ​ទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Axel Tuanzebe សម្រេចចិត្ត​បន្ត​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ក្លិប​បិសាច​ក្រហម កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Axel Tuanzebe សម្រេចចិត្ត​បន្ត​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ក្លិប​បិសាច​ក្រហម កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា កន្លង​មកនេះ​។

កីឡាករ​វ័យ​២១​ឆ្នាំ ដែល​ចូល​លេង​នៅ​ក្លិប​តាំង​បិសាច​ក្រហម​ពី​នៅ​អាយុ​៨​ឆ្នាំ បាន​ចំណាយពេល​មួយ​រដូវ​កាល​ខ្ចី​ជើង​នៅ Aston Villa​។ រូបគេ​បាន​លេង​នៅ United ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៧ ហើយ​ក៏​ចាប់ផ្តើម​ឡើង​ជើង​តាំងពី​ពេល​នោះ​មក​។ កីឡាករ​រូប​នេះ មាន​ក្តី​សោ​មនុស្ស​យ៉ាង​ក្រៃ​លែង ដែល​មាន​ឱកាស​អាច​បន្ត​នៅ​ក្លិប​នេះ​តទៅ​ទៀត​។

Tuanzebe បាន​ប្រាប់​លើ​វេ​ប​សាយ​របស់​ក្លិប​ថា​៖ “​ខ្ញុំ​បាន​ធំធាត់​នៅ​ក្លិប​បិសាច​ក្រហម Manchester United ហើយ​វា​តែងតែ​ជា​ផ្នែក​មួយ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់ខ្ញុំ និង របស់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ខ្លាំង ចំពោះ​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ក្លិប​នេះ ហើយ​ខ្ញុំ​ចង់​តបស្នង​មក​វិញ​ជាមួយនឹង​ការ​លេង​ឱ្យ​បាន​ល្អ​នៅ​លើ​តារាង​។​”

គេ​ក៏​បាន​បន្ត​ថា​៖ “​ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​អ្វី​ដែល​ត្រូវ​រៀន​ច្រើន​ណាស់​នៅ​ខាង​មុខ​នេះ តែ​បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន​កាលពី​រដូវ​កាល​មុន បាន​ធ្វើ​ឱ្យ​ខ្ញុំ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ពេល​ខាង​មុខ​។​” ជាមួយ​គ្នា​នេះ​ដែរ គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម លោក Ole Gunnar Solskjaer ថា​៖ “Axel គឺជា​ឧទាហរណ៍​យ៉ាង​ល្អ បង្ហាញ​ពី​ប្រភេទ​កីឡាករ​ដែល​បាន​ឆ្លងកាត់​ប្រព័ន្ធ​របស់ Manchester United​។

គេ​ដាក់ខ្លួន ឧស្សាហ៍​ព្យាយាម ពោរពេញ​ដោយ​ទេព​កោសល្យ និង អាច​លេង​ជា​ក្រុម​បាន​យ៉ាង​ល្អ​។ គេ​នឹង​មក​លេង​នៅ​ការ​ប្រកួត​សម្រាប់​មុន​ពេល​ចូល​រដូវ​កាល​ថ្មី ដែល​អាច​ជួយ​ឱ្យ​យើង​លេង​បាន​កាន់តែ​ល្អ ក្រោយមក​ពី​ខ្ចី​ជើង​នៅ Aston Villa​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកាស​បន្ត​កុងត្រា​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ចុះ​កុងត្រា​របស់ Andreas Pereira រយៈពេល​៤​ឆ្នាំ ជាមួយនឹង​ក្លិប​បិសាច​ក្រហម​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ