ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តភាគរឿងឈើបង្កប់​ក្នុងសណ្ឋា​គារ​«អង្គរ​អេរ៉ា»…ទៀត

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ​៖ ​បើតាម​ប្រភព​ពីមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែក​ឆេរ​​ទីតាំង​ឃ្លាំង​ស្តុ​ប​ឈើ​ខុសច្បាប់​ ដែលបង្កប់​ក្នុង​សណ្ឋាគារ«អង្គរ​អេ​រ៉ា»នោះ​ បាន​រក​ឃើញ​មានឯកសារ​អនុញ្ញាតិ​ច្បាប់​ដឹក​ជញ្ជូន​ឈើ​អារ​ចំនួន​១២​ច្បាប់ និង​ឯកសារ​ដឹក​ជ​ញ្ធូ​ន​ឈើមូល​ចំនួន​១៨​ច្បាប់ ស្មើនឹង​ទំហំ​នៃ​ការ​អនុញ្ញាតិ​ឱ្យ​ដឹក​ជញ្ជូន​ឈើ​ចំនួន​២៧៤ម៉ែត្រ​គីប​ ។ ​ប្រភព​​បន្ត​ថា…

​ខេត្តសៀមរាប ​៖ ​បើតាម​ប្រភព​ពីមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែក​ឆេរ​​ទីតាំង​ឃ្លាំង​ស្តុ​ប​ឈើ​ខុសច្បាប់​ ដែលបង្កប់​ក្នុង​សណ្ឋាគារ«អង្គរ​អេ​រ៉ា»នោះ​ បាន​រក​ឃើញ​មានឯកសារ​អនុញ្ញាតិ​ច្បាប់​ដឹក​ជញ្ជូន​ឈើ​អារ​ចំនួន​១២​ច្បាប់ និង​ឯកសារ​ដឹក​ជ​ញ្ធូ​ន​ឈើមូល​ចំនួន​១៨​ច្បាប់ ស្មើនឹង​ទំហំ​នៃ​ការ​អនុញ្ញាតិ​ឱ្យ​ដឹក​ជញ្ជូន​ឈើ​ចំនួន​២៧៤ម៉ែត្រ​គីប​ ។

​ប្រភព​​បន្ត​ថា ក្នុង​នោះ​ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​នៅក្នុង​ឃ្លាំង​ស្តុក​ឈើ​នោះ​ មាន​ឈើ​អត់​ច្បាប់​ចំនួន​២៥២​ម៉ែត្រ​គីប ក្នុង​ចំណោម​ជាង​១​ពាន់​ម៉ែត្រ​គីប ដែល​យក​មក​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​នោះ​។ ​បើ​ច្បាប់​ស្តី​ពី​ព្រៃឈើតាម​មាត្រា​៩៧ ចែង​ថា ឈើ​ដែល​ខុសច្បាប់​ទាំង​អស់នោះ អាច​ពិន័យ​ជា​អន្តរកាល​មាន​ន័យ​ថា ឈើ១គីប ពិន័យគុណនឹង៣​ដង ហើយ​ចំពោះ​ឈើ​ទាំងនោះ ​ត្រូវ​រឹបអូស​យក​ជា​សម្បត្តិ​រដ្ឋ​ ។​

ឧទាហរណ៍ ឈើ​១​គីប តម្លៃ​ក្នុង​ទីផ្សារ​១​ពាន់​ដុល្លារ ត្រូវ​ពិន័យ​គុណ​នឹង​៣​ដង ស្មើនឹង​៣​ពាន់​ដុល្លារ​ ។ ​ដូច្នេះ ឈើ​ទំហំ​ជាង​២០០​ម៉ែត្រ​គីបនោះ គឺ​បើ​គិត​តាម​ច្បាប់​ គឺ​ត្រូវ​រដ្ឋ​ពិន័យ​បាន​ប្រាក់​ចូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹក សន្ធាប់​ផង​ដែរ​។ ប៉ុន្តែ​សមត្ថកិច្ច យើង​បានឱ្យ​ម្ចាស់​សណ្ឋាគារ​យក​ឯកសារ ពាក់ព័ន្ធ​ដែល​ច្បាប់​អនុញ្ញាតិ​មក​ផ្ទៀងផ្ទាត់​គ្នា​ព្រោះថា សមត្ថកិច្ច​អាច​អនុវត្ត​ច្បាប់លើ​ឈើណា​ដែល​គ្មាន​ច្បាប់​ ។​ ដោយឡែក ឈើ​ដែល​មានច្បាប់ គឺ​សមត្ថកិច្ច​មិន​អាច​ហ៊ាន​ប៉ះពាល់​ឡើយ​ ។

បើ​តាម​ប្រសាសន៍​របស់​លោក ទា គឹ​ម សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ​កាលពី​​រសៀល​ថ្ងៃ​ទី​៥​ កក្កដា ​នេះ​ថា ​​ករណី​ឈើ​នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​លោក​នៅ​ឆ្ងាយ បើ​ចង់​ដឹង​ច្បាស់ សួរ​ទៅ​ខាង​ជំនាញ គឺ​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត ទើបបាន​ដឹង​ច្បាស់​។

សូមបញ្ជាក់ថា ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា ហើយក៏ជា​ម្ចាស់​ឈើ ​ឈ្មោះ​លី ស៊ី​ណា ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ហើយ​ល្បី​ខាង​ប្រមូល​ទិញ​ឈើ​យក​មក​ពី​ខេត្តព្រះ វិហារ ឆ្លងកាត់​តាម​ស្រុក​អន្លង់​វែង ចូល​មក​ស្តុ​ប​ទុក នៅ​ឃ្លាំង​ខាងក្រោយ​ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ឆែកឆេរ​រក​ឃើញ ឈើ​អត់​ច្បាប់មាន​ចំនួន​២៥២​ម៉ែត្រ​គីប ក្នុង​ចំណោម ឈើ ប្រមាណ​ជាង​១​ពាន់​ម៉ែត្រ​គីប ត្រូវ​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ​។​

ចំណែក​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា និង​ជា​ម្ចាស់​ឈើនោះ​ ត្រូវ​បាន​ខាង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឱ្យ​ចូល ខ្លួន ដើម្បី​ផាក​វិន័យ​អន្តរកាល ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ នៅ​ថ្ងៃ​ទី​៥ កក្កដា​ ឆ្នាំ​២០១៩ ​នេះ ប្រសិនបើ​មិន​ចូលខ្លួន​ដោះស្រាយ​ទេ ខាង​ជំនាញ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត នេះ​បើ​តាម​សម្តី​របស់​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ