ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទោះជា​ត្រូវ​ស្លា.ប់​ក៏​មច្ចុរាជ​មិន​អាច​សម្លា.ប់​ឈ្មោះ​យើង​បាន​ឡើយ

4 ឆ្នាំ មុន

ពុទ្ធភាសិត​បាន​ទូន្មាន​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះ ជា​ឈ្មោះ​ពីរោះ​ស្តាប់ អ្នកផង​គេ​ចូល​ចិត្ត​និយាយ​ដល់…

ពុទ្ធភាសិត​បាន​ទូន្មាន​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះ ជា​ឈ្មោះ​ពីរោះ​ស្តាប់ អ្នកផង​គេ​ចូល​ចិត្ត​និយាយ​ដល់ និង​នឹកឃើញ​ញឹកញាប់ ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ឈូក​- ផ្កាឈូក ជា​លក្ខណៈ​មនុស្ស​ស្អាតស្អំ​ជាទី​ពេញចិត្ត​នៃ​មនុស្ស​គ្រប់​លំដាប់ថ្នាក់ គ្រប់​ទិស​ទី ។

ឈើកែវ​- ឈ្មោះ​ឈើ​មួយ​ប្រភេទ​ដែល​មាន​សាច់​រឹង​ស្និទ្ធ​សម្បុរ​.​ស​ស្រ​ដែង​នឹង​ភ្លុក​ដំរី ។ ជា​ឈ្មោះ​កូនស្រី​ប្រកបដោយ​សិរី​សួស្តី ។

ឈូក​រតន៍​- ជា​ឈ្មោះ​រុក្ខជាតិ​ដែល​មាន​ផ្កា​ក្រអូប​ឈ្ងប់ ។ សម្រាប់​ឈ្មោះ​កូនស្រី​ពិតជា​ប្រសើរ​ថ្លៃថ្លា​ណាស់ ។

ឈាន​- អ្នក​ដែល​សម្លឹង​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​និច្ច ។ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការ​គ្រប់គ្រង ។

ញញឹម​- ជា​ឈ្មោះ​នារី​ដែល​ស្រស់ស្រាយ រួសរាយ​រាក់ទាក់ បានជា​ទីស្រលាញ់​ពេញចិត្ត​នៃ​អ្នកផង​ទាំងពួង ។

ញាណ​- អ្នក​ដែល​ព្យាយាម​ក្នុង​កិច្ចការ​អ្វីមួយ ដើម្បី​ជោគជ័យ និង​ដើម្បី​ចំណេះដឹង​ពិត​ៗ ។

ញាតា​- អ្នក​ដែល​មាន​ប្រាជ្ញា​ច្រើន គួរ​ជា​ឈ្មោះ​កូនស្រី​ពិតជា​ពីរោះ ។

ញ៉ិល​- ជា​ប្រ​ភេ​មនុស្ស​រហ័សរហួន និង​ងាយ​ជ្រួតជ្រាប​រាល់​កិច្ចការ​សព្វបែបយ៉ាង ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ