ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រៀបចំ​ពិសេស​សម្រាប់​ថ្ងៃ​បុណ្យ​ជាតិ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទោះ​មាន​ភ្លៀង​ផ្គរ​ក៏​មិន​អាច​រារាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​រៀបចំ​ជា​ពិសេស​នូវ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អា​មេ​រិ​ក​ថ្ងៃ​ទី​៤​កក្កដា​ដែរ​។ ដូច​បំណង​នា​ថ្ងៃ​បុណ្យ​ជាតិ​៤​កក្កដា មាន​ពិ​ធិ​ហែ​ក្បួនព្យុហយាត្រា​យោធា​មួយ ដោយ​មាន​រថក្រោះ​មួយ​ចំនួន​និង​ការ​ហោះហើរ​របស់​កង​យន្តហោះ​។ នោះ​ជា​បំណង​របស់​ត្រាំ​ដែល​បង្ហាញ​ពេល​លោក​ទៅ​កាន់​បារាំង ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​យោធា នា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​១៤​កក្កដា​ឆ្នាំ​២០១៧​។…

សហរដ្ឋអាមេរិក ៖ ទោះ​មាន​ភ្លៀង​ផ្គរ​ក៏​មិន​អាច​រារាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​រៀបចំ​ជា​ពិសេស​នូវ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អា​មេ​រិ​ក​ថ្ងៃ​ទី​៤​កក្កដា​ដែរ​។ ដូច​បំណង​នា​ថ្ងៃ​បុណ្យ​ជាតិ​៤​កក្កដា មាន​ពិ​ធិ​ហែ​ក្បួនព្យុហយាត្រា​យោធា​មួយ ដោយ​មាន​រថក្រោះ​មួយ​ចំនួន​និង​ការ​ហោះហើរ​របស់​កង​យន្តហោះ​។

នោះ​ជា​បំណង​របស់​ត្រាំ​ដែល​បង្ហាញ​ពេល​លោក​ទៅ​កាន់​បារាំង ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​យោធា នា​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​១៤​កក្កដា​ឆ្នាំ​២០១៧​។ នៅ​ពីក្រោយ​កញ្ចក់​បាញ់​មិន​ឆ្លុះ​ដែល​ដាម​ដោយ​តំណក់ភ្លៀង លោក​ត្រាំ​បាន​ទស្សនាការ​ហោះហើរ​ជា​ក្បួន​នៃ​កង​យន្តហោះ ដែល​ហោះហើរ​ពីលើ​រដ្ឋធានី​សហព័ន្ធ ដោយ​ដៃ​កាន់​ក្បាល​មេក្រូ​ថ្លែង​អស់​ពេល​៤៧​នាទី​។

លោក​លើក​ពី​ប្រវត្តិសាស្ត្រ​និង​ភាព​អង់អាច​ក្លាហាន​របស់​ពួក​អ្នក​ចម្បាំង​អា​មេ​រិ​ក និង​សរសើរ​ដល់​កម្លាំងយោធា​អា​មេ​រិ​ក ដែល​ខ្លាំង​ជាងគេ​បំផុត​លើ​ផែនដី​យើង​នេះ ហើយ​សរសើរ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​។ លោក​ថា​អនាគត​ជា​របស់​យើង យើង​នៅ​តែ​ខ្លាំង មាន​មោទនភាព​និង​សេរី​។

មានការ​រិះគន់​នានា​ចំពោះ​ការ​រៀបចំ​របស់​លោក​ត្រាំ​ឲ្យ​មាន​ក្បួនព្យុហយាត្រា​យោធា ពិសេស​បណ្ដា​សមា​ជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​លើក​ជា​ពិសេស​ពិការ​ចំណាយ​ប្រាក់​អស់​ច្រើន ហើយ​ការ​ធ្វើ​បែប​នោះ​ក៏​ព្រោះតែ​លោក​ត្រាំ​ចង់​ទាញ​យកចំណេញ​ខាង​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​នា​ឆ្នាំ​២០២០​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ