ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យន្តហោះ​គ្មាន​មនុស្ស​បើក​ចារកម្ម​រាង​ដូច​បក្សី

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើប​ការណ៍​មាន​រាង​ដូច​បក្សី ត្រូវ​បាន​ពួក​វិស្វករ​រុ​ស្ស៊ី​យក​មក​តាំង​បង្ហាញ ក្នុង​ឱកាស​នៃ​វេទិកា​បច្ចេកទេស​យោធា​អន្តរជាតិ​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល ​PATRIOT ស្ថិត​ក្នុង​តំបន់​ក្រុង​មូ​ស្គូ ពី​ថ្ងៃ​ទី​២៥​ដល់​៣០​មិថុនា​កន្លង​មកនេះ​។ ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចារកម្ម​នេះ…

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើប​ការណ៍​មាន​រាង​ដូច​បក្សី ត្រូវ​បាន​ពួក​វិស្វករ​រុ​ស្ស៊ី​យក​មក​តាំង​បង្ហាញ ក្នុង​ឱកាស​នៃ​វេទិកា​បច្ចេកទេស​យោធា​អន្តរជាតិ​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល ​PATRIOT ស្ថិត​ក្នុង​តំបន់​ក្រុង​មូ​ស្គូ ពី​ថ្ងៃ​ទី​២៥​ដល់​៣០​មិថុនា​កន្លង​មកនេះ​។

​យន្តហោះ​គ្មាន​មនុស្ស​បើក​ចារកម្ម​នេះ មាន​រាង​ដូច​សត្វ​មៀម​ធំ​មួយ ដែល​អាច​ហោះហើរ​ចូល​ដល់​ក្បែរ​បណ្ដា​គោលដៅ​ដោយ​ពុំ​អាច​ចាប់​ឃើញ​។ យន្តហោះ​ធុន​នោះ​ត្រូវ​បាន​យក​មក​ដាក់​តាំង​ក្នុង​ឱកាស​នៃ​វេទិកា​អន្តរជាតិ​បច្ចេកទេស​យោធា​ឆ្នាំ​២០១៩​នៅ​រុ​ស្ស៊ី​។ វា​មាន​កាមេរ៉ា​ទំនើប​មួយ​នៅ​ចំពុះ​។ វា​មាន​រាង​ដូច​សត្វ​មៀម​ពិត​ហើយ​អាច​ហោះ​ដេញ​ប្រមាញ់​ឆ្កែ​ឬ​ចចក​ផង​។

អ្នក​ផលិត​យន្តហោះ​នោះ​លោក​អា​ឡិច​សី​កូ​រ៉ូ​វី​ន ជា​ប្រមុខ​បណ្ឌិតសភា​JOUKOVSKI GAGARINE​នៃ​កងទ័ពអាកាស​រុ​ស្ស៊ី អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​SPUTNIK​ថា ដោយសារ​វា​ផលិត​ពី​វត្ថុ​ធាតុ​ចម្រុះ ទើប​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ស្ទើរតែ​មិន​អាច​ចាប់​បាន​ដោយ​បណ្ដា​រ៉ា​ដា​។ បែប​នេះ​ទើប​វា​អាច​ហោះហើរ​ចូល​ដល់​កៀក​បណ្ដា​គោលដៅ​។ នោះ​ជា​ប្រព័ន្ធ​ស៊ើ​ប​ការណ៍​មួយ​រាង​ដូច​បក្សី​។ អាស្រ័យ​ហេតុនេះ​បានជា​វា​អាច​ចូល​ស៊ើប​ការណ៍​បាន​ច្បាស់​បំផុត ដោយ​ប្រើ​តេ​ឡេ​ម៉ែត្រ​ឡាស៊ែរ​និង​ប្រព័ន្ធ​ហោះហើរ​GLONASS ដែល​ដាក់​ក្នុង​យន្តហោះ​។ វា​ក៏​មាន​ដែរ​ប្រដាប់​ទម្រង់​ឡាស៊ែរ​សម្រាប់​បណ្ដា​គោលដៅ​លើ​អាកាស​។

យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​អាច​ហោះហើរ​បាន​រយៈពេល​៤០​នាទី ហើយ​រង្វង់​ប្រតិការ​របស់​វា​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​។ វា​មាន​ទម្ងន់​រវាង​ពី​៣​ទៅ​៥​គីឡូក្រាម​ប៉ុណ្ណោះ​ហើយ​អាច​បញ្ជា​ដោយ​មនុស្ស​តែ​ម្នាក់​។ ដ្រូ​ន​ប្រភេទ​នោះ​អាច​ហោះហើរ​ក្នុង​កម្ពស់​ដល់​ទៅ​១០០០​ម៉ែត្រ តែ​វា​អាច​ចុះ​បាន​យ៉ាង​ទាប​និង​អាច​កំណត់​គោលដៅ​បាន​ច្បាស់​។

បណ្ឌិតសភា​JOUKOVSKI GAGARINE​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​ផលិត​បណ្ដា​ដ្រូ​ន​ចារកម្ម​មាន​រាង​ដូច​បក្សី ចាប់់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្នុង​ឱកាស​នៃ​វេទិកា​បច្ចេកទេស​យោធា​អន្តរជាតិ​ឆ្នាំ​២០១៨ យន្តហោះ​គ្មាន​មនុស្ស​បើក​រាង​ដូច​សត្វ​ឥន្ទ្រី ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ