ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាសាយ​ធំ​ជា​ជំងឺ​ឆ្លង​បណ្តាល​មក​ពី​ពពួក​វីរុស​ជាង​2​រយ​ប្រភេទ​ «មាន​អនា​ម័យ​​ល្អ​គឺ​ជា​មធ្យោ​បាយ​ដ៏​ប្រសើរ​បំផុត​បញ្ចៀស​ការ​កើត​មាន​ជំងឺ​ឆ្លង​​នេះ​»

10 ឆ្នាំ មុន

ផ្តាសាយ​ធំ​​ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ​បណ្តាល​ឱ្យ​មាន​ការ​​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ ពិសេស​ប៉ះ​ពាល់​ជាចម្បង​ទៅ​ដល់​សេរី​រាង្គ​ច្រមុះ ។​ ជំងឺ​នេះ​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដូចជា​ ឈឺ​ក្បាល​ ក្តៅ​ខ្លួន​ អស់​កម្លាំង​ ។​

ផ្តាសាយ​ធំ​​ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ​បណ្តាល​ឱ្យ​មាន​ការ​​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ ពិសេស​ប៉ះ​ពាល់​ជាចម្បង​ទៅ​ដល់​សេរី​រាង្គ​ច្រមុះ ។​ ជំងឺ​នេះ​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដូចជា​ ឈឺ​ក្បាល​ ក្តៅ​ខ្លួន​ អស់​កម្លាំង​ ។​

លោកវេជ្ជ​បណ្ឌិត​ ស្រូយ​ អាដុល្លារ​ អនុ​ប្រធាន​ផ្នែក​ជំងឺ​ត្រចៀក​ ច្រមុះ​ បំពង់​ក​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ និង​ជា​អគ្គ​លេខា​ធិការ​រង​នៃ​សមាគម​គ្រូ​​ពេទ្យ​ត្រចៀក ​ច្រមុះ បំពង់​ក​ និង​ក្បាល​កម្ពុជា​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យដឹង​ថា​ ជំងឺ​ផ្តាសាយ​ធំ​បណ្តាលមក​ពី​ពពួក​វីរុស​ប្រហែល​ជា​២០០​ប្រភេទ​ ​ពិសេស​ពួក​ Rhinovirus ។​ រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធំ​នេះ​មាន​ ៖​

-ក្អក​ ឈឺ​បំពង់​ក​ ហៀរ​សំបោរ​ តឹង​ច្រមុះ​ កណ្តាស់​ គ្រុន​ក្តៅ​ អស់​កម្លាំង​ ឈឺ​ក្បាល​ ឈឺ​តាម​សាច់​ដុំ​ និង​មិន​ធ្វើ​ឱ្យ​ឃ្លាន​អាហារ​ជា​ដើម ។​ ជំងឺ​នេះ​​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​កត្តា​មួ​យចំនួន​ ៖​
-​តាម​រយៈ​ខ្យល់​ដង្ហើម​ និងការ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​ ​
-​ការ​បំបៅ​ដោះ​កូន​
-​គេង​មិន​បាន​គ្រប់​គ្រាន់​ ឬ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ពេក​ ក៏​អាច​ជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​នេះផង​ដែរ ។​
ចំពោះ​វិធាន​ការ​ការពារ​ដើម្បី​ចៀស​​ផុត​ពី​ការ​កើត​ជំងឺ​​នេះ​មាន​ ៖​
១-​​ត្រូវ​តែ​មាន​អនា​ម័យ​ជា​ប្រចាំ​
២-លាង​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ស្អាត​មុន​ពេល និង​ក្រោយ​ពេល​ប៉ះ​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ ។​
៣-​ពាក់​ម៉ាស់​ការពារ​ពេល​​នៅ​ជិត​ ឬ​និយាយ​ក្បែរ​អ្នក​ជំងឺ​ ។​

ដោយ​សារ​តែ​ផ្តាសាយ​ធំ​ជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ពពួក​វីរុស​ ដូច្នេះ​វា​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​៧​ទៅ​១០​ថ្ងៃ​ ក៏​បុ៉ន្តែ​ក្នុង​ករណី​ក្អក​មាន​ស្លេស្ម​ ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចដែល​បាន​រៀប​រាប់​ខាង​លើ​គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ព្យា​បាល​ដោយ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ដូចជា ថ្នាំ​កាត់​បន្ថយ​ស្ត្រេស​ កាត់​បន្ថយ​សំបោរ​ និង​គ្រុន​ក្តៅ​ ។​ លោក​អ្នក​ត្រូវ​ចង​ចាំ​ថា​ ការ​មាន​អនា​ម័យ​ល្អ​គឺ​ជា​មធ្យោ​បាយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​បញ្ចៀស​ការ​កើត​មាន​ជំងឺ​ផ្សេងៗ​ ពិសេស​ជំងឺ​ផ្តាសាយ​នេះ​ ៕​