ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​យក​ថ្ងៃ​ទី​៨ កក្កដា​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​សេចក្តីព្រាងច្បាប់​ចំនួន​៥

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា បាន​ឲ្យ​ដឹង​ថា​នា​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ។

ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​មាន​របៀបវារៈ​ដូច​ខាងក្រោម ៖ ១- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ ២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នើ​ថេ​ក រឺ​ញូ​បិ​ល ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៣- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្មើ​បើក ខូ​អិ​ល​ធី​ឌី ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។ ៤- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត​ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

៥- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៧​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។ ជាមួយ​គ្នា​នោះ​ដែរ​គណៈកម្មាធិការ​អាំ​ចិ​ន្ត្រៃ​យ៍​ព្រឹទ្ធសភា​ក៏​កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ពេល​ខាង​មុខ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ