ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​ស្រាយ​​បញ្ហា​ស្បែកស្ងួត​ឱ្យ​មាន​ប្រសិទ្ធភាព​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យ​គ្រប់​គ្រាន់​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​​​ ​ស្បែកស្ងួត​មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យអ្នក​បាត់​បង់​ការទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ងាយ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ទៀត​ផង​ ដូច​ជា​របួស​ និង​ប្រេះ​ស្បែក​ជា​ដើម​ នៅ​គ្រប់​កន្លែង​លើ​រាងកាយ​របស់​អ្នក​ ដែលបញ្ហា​នេះ​អាច​បង្ក​ឡើង​ដោយ​ការ​កង្វះ​ជាតិ​ទឹក​ ឬ​ខ្យល់​ស្ងួត​ដែល​ច្រើន​កើត​មាន​ក្នុង​រដូវ​ត្រជាក់​ ឬ​ក៏​អាលែហ្ស៊ី​ជា​ដើម​ ។​

រាជធានីភ្នំពេញ​ ៖​​​ ​ស្បែកស្ងួត​មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យអ្នក​បាត់​បង់​ការទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ងាយ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ទៀត​ផង​ ដូច​ជា​របួស​ និង​ប្រេះ​ស្បែក​ជា​ដើម​ នៅ​គ្រប់​កន្លែង​លើ​រាងកាយ​របស់​អ្នក​ ដែលបញ្ហា​នេះ​អាច​បង្ក​ឡើង​ដោយ​ការ​កង្វះ​ជាតិ​ទឹក​ ឬ​ខ្យល់​ស្ងួត​ដែល​ច្រើន​កើត​មាន​ក្នុង​រដូវ​ត្រជាក់​ ឬ​ក៏​អាលែហ្ស៊ី​ជា​ដើម​ ។​

ជា​មួយ​គ្នា​នេះ​​ លោក​វេជ្ជបណ្ឌិត​ ស្រេង​ រាសី​ ឯកទេស​ផ្នែក​ជំងឺ​សើ​ស្បែក​នៃ​គ្លីនិកស្បែក និង​សម្ផស្ស​ ស្រេង​ រាសី​ បាន​ប្រាប់​កោះ​សន្ដិភាព​ថា​ ស្បែកស្ងួត​គឺ​ជា​ប្រភេទ​ស្បែក​មិន​សូវ​មាន​ជាតិ​ទឹក​​ ធ្វើ​ឱ្យ​ស្បែកតឹង​ និង​ពេល​ខ្លះ​អាច​បែកស្រកា​ថែម​ទៀត​ ។​ មូលហេតុ​ដែល​ធ្វើ​ឱ្យស្បែក​ស្ងួត​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ៖​

១-​អាច​ទាក់ទង​ទៅ​នឹង​ហ៊្សែន​ នៅពេល​កើត​មក​គឺ​មាន​ស្បែក​ស្ងួត​តាំង​ពីកំណើត​ ។​
២-​អាច​បណ្ដាល​មក​ពី​លោក​អ្នក​កើត​ជំងឺ​សើ​ស្បែក​ដូច​ជា​រលាក​ស្បែក​ ឬ​អាលែហ្ស៊ីជា​ដើម​ ។​ ក្នុងករណី​នេះ​ លោក​អ្នក​គួរ​មក​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ស្បែក​ទើប​ជា​ការ​ប្រសើរ​។​

៣-​ការ​ប្រើប្រាស់​ផលិត​ផល​មួយ​ចំនួន​ដែល​មាន​សារធាតុកាត់​ខ្លាំង​ កាល​ណា​លោក​អ្នក​លាង​សម្អាត​ញឹក​ញាប់​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​បាន​ ដូច្នេះ​គួរ​ជ្រើស​រើស​ប្រើប្រាស់​ផលិត​ផល​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក​ ដើម្បី​ជា​ការ​ជំនួយ​ ។​

ពិត​ណាស់​ កាលណា​លោកអ្នក​មាន​ស្បែក​ស្ងួត​ខ្លាំង​ គឺ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ៖​ ស្បែក​ងាយ​នឹង​មាន​របួស​ រលាក​ ប្រេះ​ ឬ​បែកស្រកា​មើល​ទៅ​វា​មិន​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ពី​អ្នក​ដទៃ​ទេ​ ។​ ដោយ​សារ​ស្បែក​ស្ងួត​វា​អាច​បង្ក​ឡើង​ដោយ​សារ​មូល​ហេតុ​ខុសៗ​គ្នា​ជា​ច្រើន​ ដូច្នេះ​មាន​វិធី​សាស្រ្ដ​ជា​ច្រើន​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ស្បែក​ស្ងួត​របស់​លោក​អ្នក​ ៖​

១-​ចូរ​ប្រើ​ផលិត​ផល​ដែល​មានសារធាតុ​សំណើម​ និង​មានការ​ណែ​នាំ​ពី​អ្នក​ឯកទេស​ស្បែក។​
២-​ចំពោះ​លោកអ្នក​ដែល​មានស្បែកស្ងួត​ គួរ​តែ​ប្រើ​ឡេការពារ​កម្ដៅ​ថ្ងៃ​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​ ព្រោះ​ស្បែក​ស្ងួត​ងាយ​នឹង​មានបញ្ហា​នៅ​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ ។​

៣-​លោក​អ្នក​គួរ​តែ​ពិសា​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ទឹក​មិន​ត្រឹម​តែ​ជួយ​កុំ​ឱ្យ​ស្បែក​វិវឌ្ឍន៍​ទៅ​រក​ភាព​ស្ងួត​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​ឱ្យ​បាន​ល្អ​ថែម​ទៀត​ផង​ ។​

៤-​តាម​ធម្មតា​ការ​ទទួល​ទាន​ផ្លែ​ឈើ​ជា​ការ​ល្អ​បំផុត​សម្រាប់សុខភាព​ ។​ លើស​ពី​នេះ​ ផ្លែ​ឈើ​ក៏​មាន​សារ​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ​ អាច​ជួយ​ចិញ្ចឹម​កោសិកា​ស្បែក​ឱ្យ​លូត​លាស់​បាន​យ៉ាង​ល្អ​៕