ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​ក្តៅផ្ទុក​ក្នុង​ចាន​ជ័រ​បង្កើន​គ្រោះ​ថ្នាក់​ពី​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​

10 ឆ្នាំ មុន

ដោយ​មាន​ទម្ងន់​ស្រាល​ និង​មិន​ងាយ​បែក​បាក់​ ចាន​ជ័រ​គ្រប់​ប្រភេទ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្ពស់​ពី​បណ្តាអ្នក​ដើរ​កម្សាន្ត​ទី​ជិតៗ​ និង​ស្ត្រី​មេ​ផ្ទះ​ទូទាំង​ពិភព​លោក ប៉ុន្តែ​តាម​ការ​រក​ឃើញ​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​អាហារ​ក្តៅៗ​ដែល​ដាក់​ក្នុង​ចាន​ជ័រ​ ​ឬស្បោងប្លាស្ទិក​ពិត​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ធ្ងន់​ធ្ង​រ​ទៅ​ថ្ងៃ​ខាង​មុខ​​ ។​

ដោយ​មាន​ទម្ងន់​ស្រាល​ និង​មិន​ងាយ​បែក​បាក់​ ចាន​ជ័រ​គ្រប់​ប្រភេទ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្ពស់​ពី​បណ្តាអ្នក​ដើរ​កម្សាន្ត​ទី​ជិតៗ​ និង​ស្ត្រី​មេ​ផ្ទះ​ទូទាំង​ពិភព​លោក ប៉ុន្តែ​តាម​ការ​រក​ឃើញ​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​ ការ​ទទួល​ទាន​អាហារ​ក្តៅៗ​ដែល​ដាក់​ក្នុង​ចាន​ជ័រ​ ​ឬស្បោងប្លាស្ទិក​ពិត​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ធ្ងន់​ធ្ង​រ​ទៅ​ថ្ងៃ​ខាង​មុខ​​ ។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​តៃ​វ៉ាន់​បាន​រក​ឃើញ​ថា​ នៅ​ពេល​​សីតុណ្ហ​ភាព​អា​ហារ​​ក្តៅ​ខ្លាំង​ នោះ​ចានជ័រឬស្បោងប្លាស្ទិក​បញ្ចេញ​បរិមាណ​សារ​ធាតុ​មេឡាមីន​កាន់​តែ​ច្រើន​ឡើង​ ។ បន្ទាប់​មក​​សារ​ធាតុ​នេះ​បាន​រលាយ​ចូល​ក្នុង​អា​ហារ​​ បណ្តាល​ឱ្យ​អា​ហារ​មាន​ជាតិ​ពុល​និង​​​បង្កើន​ហានិភ័យ​កើតមាន​ក្រួស​ក្នុងតម្រង​នោម ។​

នៅ​ក្នុង​ការ​ពិសោធ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បែង​ចែក​មនុស្សជា​២​ក្រុម​ ដោយ​ក្រុមA ទទួល​ទាន​​មី​ស៊ុប​ក្តៅៗ​ប្រើ​ដោយ​ចាន​ជ័រ​ ខណៈ​ក្រុម​B ទទួល​ទាន​មី​ស៊ុប​ប្រើ​ដោ​យ​ចាន​សេរ៉ា​មិច។​ ជា​លទ្ធ​ផល​បាន​​បង្ហាញ​ថា​ ក្រុម​ដែល​ទទួល​ទាន​មី​ស៊ុប​ដោយ​ប្រើ​ចាន​ជ័រ​ កម្រិត​សារ​ធាតុ​មេឡា​មីន​ក្នុង​ទឹក​នោម​កើន​ខ្ពស់​ដល់​៨,៣៥​មី​ក្រូក្រាម​ ពោល​គឺបន្ទាប់​ពី​ការ​ទទួល​ទាន​១២​ម៉ោង ។​ ចំណែក​ក្រុម​B ដែល​ប្រើ​ចាន​សេរ៉ាមិច​ កម្រិត​សារ​ធាតុ​មេ​ឡាមីន​ក្នុង​ទឹក​នោម​គឺ​មាន​១,៣​មីក្រូ​ក្រាមប៉ុណ្ណោះ​ ។​

វេជ្ជ​បណ្ឌិត​ Chia-Fang Wu អ្នក​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ ល័យ​វេជ្ជ​សាស្ត្រ​​​ Ka-​ohsiung​ កោះ​​តៃ​វ៉ាន់​​បាន​​ថ្លែង​​ថា​​ សម្ភារ​ផ្ទះ​បាយ​ (ចាន​ កែវ​ ស្លាប​ព្រា​ សម​ កាំបិត​ ចង្កឹះ…)​ ដែល​មាន​សារ​ធាតុ​មេឡាមីន​អាច​បញ្ចេញ​នូវ​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន​ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រើ​ដាក់​អាហារ ឬ​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ក្តៅ​ខ្លាំង ។​ លោក​បន្ត​ថា​ ទាំង​អាហារ​ដែល​ក្តៅ​ខ្លាំង​ និង​ទាំង​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​​ច្រើន​ គឺ​សុទ្ធ​តែ​អាច​ជំរុញ​ឱ្យ​សារ​ធាតុ​មេឡាមីន​សាយ​ភាយ​ខ្លាំង​ឡើង ​ធ្វើ​ឱ្យ​អាហារ​នោះ​មាន​ជាតិ​ពុល ។​

ការ​សិក្សា​​ពិ​សោធ​លើ​សត្វ​ពី​ជាតិ​ពុល​របស់​សារ​ធាតុ​មេឡា​មីន​ចង្អុល​បង្ហាញ​ថា ការ​ទទួល​ទាន​សារ​ធាតុ​នោះអាច​បណ្តាល​ឱ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​​ខូច​ក្រលៀន​ និង​កើត​មហារីក ។

គេ​នៅ​ចាំ​បាន​ថា កាល​ឆ្នាំ​២០០៨​ ក្មេង​តូចៗ​នៅ​ប្រទេស​ចិន​៦​នាក់​បាន​ស្លាប់​ និង​៥​ម៉ឺន​នាក់​ចូល​មន្ទីរពេទ្យ​ ដោយ​សារ​ពុល​ទឹក​ដោះ​គោ​កំប៉ុង​ដែល​មាន​ដាក់​សារ​ធាតុ​មេឡាមីន​ច្រើន ៕